កីឡាករសញ្ជាតិឈីលី Alexis Sanchez ទើបតែផ្លាស់ទៅ Inter Milan ក្នុងកិច្ចសន្យាខ្ចីជើងរយៈពេល ១០ ខែកាលពីសប្តាហ៍មុនក៏ដោយ ក៏ក្លឹប Man.United នៅតែផ្តល់ប្រាក់ឈ្នួល ៤០០,០០០ ផោន (៤៨៤.០០០ ដុល្លារ)ក្នុងមួយសប្តាហ៍។

យ៉ាងណាមិញ Sanchez បរាជ័យក្នុងការបង្ហាញទម្រង់លេងដើម្បីបំពេញក្តីបំណង Man United ក្រោយពីចុះហត្ថលេខារូបគេពី Arsenal ក្នុងកិច្ចសន្យា ៤ ឆ្នាំកន្លះកាលពីខែមករាឆ្នាំ ២០១៨ ដោយស៊ុតបញ្ចូលទីបានតែ ៥ ដងប៉ុណ្ណោះក្នុងការបង្ហាញខ្លួនចំនួន ៤៥ប្រកួត ។

ទោះបីជាយ៉ាងណាក៏ដោយគាត់បានចាប់ផ្តើម ៣១ ដងក្នុងចំណោម ៧៧ ប្រកួតអោយ បិសាចក្រហម កីឡាករអន្តរជាតិឈីលីរូបនេះចូលលេងបាន ៩០ នាទីពេញត្រឹមតែ ១៣ លើកប៉ុណ្ណោះ។ Sanchez បានប្រាប់ BBC ថា: ខ្ញុំតែងតែនិយាយទៅកាន់មិត្តភក្តិរបស់ខ្ញុំថាខ្ញុំចង់លេង។ប្រសិនបើពួកគេអនុញ្ញាត ឲ្យ ខ្ញុំលេងខ្ញុំនឹង ព្យាយាម ឲ្យ អស់ពីលទ្ធភាព។ ពេលខ្លះខ្ញុំលេងបាន ៦០ នាទីហើយបន្ទាប់មកខ្ញុំនឹងមិនបានលេងការប្រកួត បន្ទាប់ទៀតទេ ហើយ ខ្ញុំក៏មិនដឹងពីមូលហេតុដែរ។