Eden Hazard បានវិលត្រឡប់មកហ្វឹកហាត់ជាមួយក្រុម Real Madrid វិញហើយនៅឯទីលាន Valdebebas កាលពីថ្ងៃសុក្រសម្រាប់ក្រុមអធិរាជសកំពុងកំដៅសាច់ដុំជាមួយមិត្តរួមក្រុមមុនពេលការប្រកួតជាមួយ Villarreal នៅ​ថ្ងៃអាទិត្យនេះ។យ៉ាងណាមិញ Hazard មិនត្រូវបានដាក់បញ្ចូលទីក្នុងបញ្ជីឈ្មោះសម្រាប់ចូលរួមប្រកួត​ក្រោម​ការ​ដឹក​នាំរបស់គ្រូបង្វឹកបារាំង Zinedine Zidane នោះទេ ។

Hazard កីឡាករអន្តរជាតិបែលហ្សិកបានរងរបួស​ភ្លៅមុន​ពេលរដូវកាល La Liga (២០១៩-២០២០) ចាប់ផ្តើម ហើយមិនទាន់បានបង្ហាញខ្លួនការប្រកួតជាលើកដំបូងនៅឡើយសម្រាប់ក្លឹបក្រោយផ្ទេរពីក្រុម Chelsea មក​នោះ​ទេ។

ទោះជាអវត្តមាន Hazard ២ប្រកួតកន្លងមកក៏ក្លឹបបានយកឈ្នះ Celta Vigo នៅ Balaídos មុនពេលស្មើជាមួយ Villarreal នៅ Santiago Bernabéu កាលពីចុងសប្តាហ៍មុន។ Hazard បានរងរបួសនៅពាក់កណ្តាលខែសីហា​និង​​ត្រូវ​ចំណាយ​ពេលព្យាបាល ៣ ទៅ ៤ សប្តាហ៍ ខណៈក្រុមក៏នៅតែ​បន្តអវត្តមាន​កីឡាករ​សំខាន់​ៗ​ដូចជា​ Asensio, Brahim,​ James, Isco និង Rodrygo ផងដែរ។