ស្រមោលអន្ធកាល កាលពីរដូវកាលចាស់របស់ក្លិប Real Madrid កំពុងត្រូវបានរសាត់ឆ្ងាយបន្តិចម្តងៗ ខណៈ​ក្រុមរបស់លោក Zinedine Zidane បានកត់ត្រាជ័យជម្នះជាលើកទី ២ ជាប់គ្នារបស់ពួកគេទល់និងក្រុម Salzburg នៅឯកីឡាដ្ឋាន Red Bull Arena នាប្រទេសអូទ្រីសកាលពីថ្ងៃទី៧ សីហា ២០១៩។

ទោះជាវាមិនសូវមានភាពអស្ចារ្យដូចការខិតខំប្រឹងប្រែងដើម្បីយកឈ្នះក្នុងលទ្ធផល ៥-៣ លើក្រុម Fenerbahce កាលពី ថ្ងៃពុធសប្តាហ៍មុនមែនប៉ុន្តែ Real Madrid ទទួលជ័យជំនះ តាមរយៈការអូសបាល់ស៊ុតបាល់​បញ្ចូលទី​យ៉ាង​​ល្អពី​​កីឡាករ Eden Hazard នៅនាទីទី១៨និងជាគ្រាប់បាល់ជ័យជំនះក្នុងការប្រកួតមិត្តភាពនេះ។

Zidane នៅតែសង្ឃឹមថា អតីតកីឡាករ Chelsea រូបនេះនៅតែបង្ហាញទម្រង់លេងល្អប្រសើរទៅមុខទៀត ខណៈ ការប្រកួតមុនបើករដូវកាលចុង​ក្រោយរបស់​ Real Madrid និងត្រូវជួបជាមួយក្រុម Roma នៅថ្ងៃអាទិត្យនេះ​មុនពេលក្រុមរបស់លោកចាប់ផ្តើមយុទ្ធនាការ LaLiga ជាមួយ Celta Vigo នៅចុងសប្តាហ៍ក្រោយ។

មានវីដេអូ: