ការប្រកួតក្របខណ្ឌលីកកំពូលបារាំងកាលពីថ្ងៃសុក្រទី៣០ សីហា ២០១៩ រ​វាងក្រុម Metz និងភ្ញៀវ PSG ទោះបីជាមានការរំខានដោយក្រុមម្ចាស់ផ្ទះដែលអ្នកគាំទ្របានកាន់បដាជាមួយសំលេងរំខានធ្វើអោយការប្រកួត បាន​ផ្អាករយៈពេល ៣ នាទី។

ក្រុមទាំងពីរបានប្រើប្រាស់ទម្រង់លេងដូចគ្នាគឺ៤:៣:៣ ខណៈការគ្រប់គ្រងបាល់​PSG​​ធ្វើបាន​៦៩ភាគរយ រីឯ Metzបានត្រឹមតែ៣១ភាគរយប៉ុណ្ណោះទោះបីជាយ៉ាងនេះក្តីក្រុម ​PSG នៅតែឈ្នះ Metz ក្នុងលទ្ធផល ២ ទល់និង 0 រក​បានដោយកីឡាករ Angel Di Maria ដោយបាល់ពិន័យប៉េណាំងទីនៅ​នាទី​ទី១១ និង Eric Maxim Choupo-Moting នាទីទី៤៣មុនបញ្ចប់តង់ទី១ ។

PSG មិនមានវត្តមានកីឡាករឆ្នើម២រូបគឺ Kylian Mbappe និង Edinson Cavani រងរបួសខណៈ Neymar ក៏បន្តអវត្តមានជាមួយនិងពត៌មាននៃការវិលត្រលប់ទៅកាន់ក្របខណ្ឌ La Liga ជាមួយក្លឹប Real Madrid និង Barcelona នៅតែស្ថិតក្នុងភាពមិន​ប្រាកដប្រជាដដែល ស្របពេលទីផ្សារដោះដូរកីឡាករនិងបិទនៅថ្ងៃច័ន្ទ ដើមសប្តាហ៏ក្រោយនេះហើយ​។

មានវីដេអូ: