ការប្រកួតក្របខណ្ឌលីកកំពូលបារាំងកាលពីថ្ងៃសុក្រទី៣០ សីហា ២០១៩ រវាងក្រុម Metz និងភ្ញៀវ PSG ទោះបីជាមានការរំខានដោយក្រុមម្ចាស់ផ្ទះដែលអ្នកគាំទ្របានកាន់បដាជាមួយសំលេងរំខានធ្វើអោយការប្រកួត បានផ្អាករយៈពេល ៣ នាទី។
ក្រុមទាំងពីរបានប្រើប្រាស់ទម្រង់លេងដូចគ្នាគឺ៤:៣:៣ ខណៈការគ្រប់គ្រងបាល់PSGធ្វើបាន៦៩ភាគរយ រីឯ Metzបានត្រឹមតែ៣១ភាគរយប៉ុណ្ណោះទោះបីជាយ៉ាងនេះក្តីក្រុម PSG នៅតែឈ្នះ Metz ក្នុងលទ្ធផល ២ ទល់និង 0 រកបានដោយកីឡាករ Angel Di Maria ដោយបាល់ពិន័យប៉េណាំងទីនៅនាទីទី១១ និង Eric Maxim Choupo-Moting នាទីទី៤៣មុនបញ្ចប់តង់ទី១ ។
PSG មិនមានវត្តមានកីឡាករឆ្នើម២រូបគឺ Kylian Mbappe និង Edinson Cavani រងរបួសខណៈ Neymar ក៏បន្តអវត្តមានជាមួយនិងពត៌មាននៃការវិលត្រលប់ទៅកាន់ក្របខណ្ឌ La Liga ជាមួយក្លឹប Real Madrid និង Barcelona នៅតែស្ថិតក្នុងភាពមិនប្រាកដប្រជាដដែល ស្របពេលទីផ្សារដោះដូរកីឡាករនិងបិទនៅថ្ងៃច័ន្ទ ដើមសប្តាហ៏ក្រោយនេះហើយ។
មានវីដេអូ: