ក្រោយឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ១/៤ ក្របខណ្ឌ Champion League កាលពីរដូវកាលមុនក្រុមយក្សហូឡង់ Ajax បានឆ្លងកាត់វគ្គចែកពូលនៃក្របខ័ណ្ឌ Champions League ដោយសុវត្ថិភាពហើយកាលពីយប់ថ្ងៃ២៨ សីហា ២០១៩ បន្ទាប់ពីបានយកឈ្នះក្រុម APOEL ២-០ ក្នុងវគ្គជម្រុះវិលជុំ។
ការតែតបាល់បញ្ចូលទីរបស់កីឡាករអន្តរជាតិមិកស៊ិក Edson Alvarez នាំមុខមុន១-០ នៅនាទីទី៤៣នៅឯកីឡាដ្ឋាន Johan Cruijff Arena មុនពេលប្រធានក្រុមខ្សែបម្រើសញ្ជាតិស៊ែប៊ី Dusan Tadic បានរកគ្រាប់បាល់បញ្ចូលទីយ៉ាងល្អនៅនាទីទី៨០ មុនបញ្ចប់ការប្រកួតតង់ទី២ ខណៈអតីតខ្សែប្រយុទ្ធ Real Madrid កីឡាករ Klaas-Jan Huntelaar រកបានមួយគ្រាប់ជួយក្រុមផងដែរប៉ុន្តែត្រូវបានបដិសេធដោយ VAR។
Ajax ក្រោមការដឹកនាំរបស់លោក Erik ten Hag បានផ្តួល PAOK ដើម្បីឈានដល់វគ្គប្រកួតជម្រុះចែកពូលនេះហើយក្រុមម្ចាស់ជើងឯកលីកកំពូលហូឡង់ Eredivisie នឹងដឹងពីជោគវាសនារបស់ពួកគេក្នុងវគ្គចែកពូលនាថ្ងៃព្រហស្បតិ៍នេះ។Slavia Prague ក៏មានឪកាសឡើងមកវគ្គចែកពូលនេះផងដែឬ បន្ទាប់ពីទទួលបានជ័យជំនះ សរុបទាំងពីរប្រកួតដោយផ្តួល CluJ ១-០។ រីឯ Club Brugge ក៏បានផ្តួលក្រុម LASK ៣-១ ក្នុងលទ្ធផលសរុប ទាំងពីរជើង។
ប្រភពព័ត៌មាន៖ foxsportsasia