ខ្សែប្រយុទ្ធ Kilyan Mbappe បានរងរបួសសរសៃពួរកំលុងពេល PSG ផ្តួល Toulouse ក្នុងលទ្ធផល ៤:0​ កាលពីថ្ងៃអាទិត្យ ដែលបញ្ហានេះបានបង្កជាក្តីកង្វល់និងរឿងស្មុគស្មាញសម្រាប់គ្រូបង្វឹកលោក Thomas Tuchel ជាខ្លាំង។ Mbappé គឺជា កីឡាករទី ៧ ដែលរងរបួស​នៅរដូវក្តៅ​នេះព្រមគ្នា​ជា​មួយ​​​មិត្តរួមក្រុម Cavani ​ខណៈ Diallo, Draxler, Kehrer, Ander Herrera និង Kurzawa បាន​រង​របួសរួចហើយ។

ខ្សែប្រយុទ្ធអន្តរជាតិបារាំង Mbappé វ័យ២០ឆ្នាំរូបនេះនឹងអវត្តមានចន្លោះពី ៣ ទៅ ៤ សប្តាហ៍បន្ទាប់​ពី​ការរង​​របួសសរសៃ​ពួរ​ជើង​ខាងឆ្វេងកាលពីយប់ថ្ងៃអាទិត្យ និង បានឆ្លងកាត់ការធ្វើតេស្តនៅមន្ទីរពេទ្យ L’estest Parisien កាលពីថ្ងៃច័ន្ទ និង យោងតាមសារព័ត៌មាន Le Parisien បានអោយដឹងថាម្ចាស់ ជ័យ​លាភី World Cup ២០១៩ រូបនេះ នឹងខកខានការប្រកួតអោយ PSG ចំនួន ៣លើក​ក្នុង​នោះ​គឺ​ការ​បង្ហាញខ្លួនដំបូងនៅក្របខណ្ឌ Champions League ព្រមទាំងប្រកួតជាមួយអាល់បានីនិង Andorra ក្នុង​វគ្គជម្រុះយូរ៉ូ ២០២០សម្រាប់ក្រុមបារាំង។