ខ្សែប្រយុទ្ធ Kilyan Mbappe បានរងរបួសសរសៃពួរកំលុងពេល PSG ផ្តួល Toulouse ក្នុងលទ្ធផល ៤:0 កាលពីថ្ងៃអាទិត្យ ដែលបញ្ហានេះបានបង្កជាក្តីកង្វល់និងរឿងស្មុគស្មាញសម្រាប់គ្រូបង្វឹកលោក Thomas Tuchel ជាខ្លាំង។ Mbappé គឺជា កីឡាករទី ៧ ដែលរងរបួសនៅរដូវក្តៅនេះព្រមគ្នាជាមួយមិត្តរួមក្រុម Cavani ខណៈ Diallo, Draxler, Kehrer, Ander Herrera និង Kurzawa បានរងរបួសរួចហើយ។
ខ្សែប្រយុទ្ធអន្តរជាតិបារាំង Mbappé វ័យ២០ឆ្នាំរូបនេះនឹងអវត្តមានចន្លោះពី ៣ ទៅ ៤ សប្តាហ៍បន្ទាប់ពីការរងរបួសសរសៃពួរជើងខាងឆ្វេងកាលពីយប់ថ្ងៃអាទិត្យ និង បានឆ្លងកាត់ការធ្វើតេស្តនៅមន្ទីរពេទ្យ L’estest Parisien កាលពីថ្ងៃច័ន្ទ និង យោងតាមសារព័ត៌មាន Le Parisien បានអោយដឹងថាម្ចាស់ ជ័យលាភី World Cup ២០១៩ រូបនេះ នឹងខកខានការប្រកួតអោយ PSG ចំនួន ៣លើកក្នុងនោះគឺការបង្ហាញខ្លួនដំបូងនៅក្របខណ្ឌ Champions League ព្រមទាំងប្រកួតជាមួយអាល់បានីនិង Andorra ក្នុងវគ្គជម្រុះយូរ៉ូ ២០២០សម្រាប់ក្រុមបារាំង។