Real Madrid កំពុងតែស្វែងរកអ្នកចាំទីថ្មីដើម្បីជំនួស Keylor Navas ខណៈក្រុមអធិរាជស បានដាក់គោលដៅ​អាទិភាព​លើអ្នកចាំទី Pepe Reina របស់ក្រុម Napoli ដើម្បីផ្លាស់ទៅកាន់ទឹកដី Santiago Bernabeu ។ កីឡាករអន្តរជាតិកូស្តារីកា Keylor Navas បានផ្លាស់ប្តូរគំនិតចង់ចាកចេញពីក្លឹបក្រោយពីអង្គុយជា​កីឡាករ​បម្រុង​អស់​ជា​​ច្រើនប្រកួត កាលពីរដូវកាលចាស់បន្ទាប់ពីការមកដល់របស់ Thibaut Courtois ពីក្រុមChelsea និងបន្តមកដល់រដូវកាលថ្មីនេះទៀត​។

​មិនមែនជារឿង​ស្មុគស្មាញសម្រាប់ Real Madrid ក្នុងការរកក្លឹបថ្មីអោយ Navas នោះទេព្រោះរូបគេបានទទួល​សំណើរពីក្លឹបនៅអង់គ្លេសអ៊ីតាលីនិង​បារាំងកំលុងមុនពេលរដូវកាលថ្មីនៅលីកកំពូលអឺរ៉ុបចាប់ផ្តើមនោះ ។

យោងតាមប្រភពAS បានចុះផ្សាយថា អតីតអ្នកចាំទី Liverpool កីឡាករ សញ្ជាតិអេស្ប៉ាញវ័យ ៣៦ ឆ្នាំរូប នេះត្រូវបាន​ Bernabeu ចង់បាន ស្របពេលក្រុម Real Madrid ចង់បានអ្នកចាំទីម្នាក់ដែលព្រមទទួលយកជម្រើសដៃទី ២ប៉ុន្តែក៏ជាកីឡាករដែលមានបទពិសោធន៏លើឆាកអន្តរជាតិ និងការប្រកួតធំ ហើយនោះហើយជាគុណសម្បត្តិ សក្តិសមបំផុតដែល Pepe Reina មាន។