Gianluigi Donnarumma បានលើកឡើងថាខ្លួនមានទំនាក់ទំនងល្អជាមួយមិត្តរួមក្រុម Keylor Navas ចាប់តាំងពីផ្លាស់មកកាន់ក្លឹបPSG ។ ប៉ុន្តែអ្នកចាំទីកំពស់ខ្ពស់រូបនេះបានក្រើនរំឡឹកដល់កីឡាករជម្រើសទី១ ដែលលេងក្នុងតំណែងដូចគ្នាថាខ្លួននិងមិនសុខចិត្តអង្គុយជាកីឡាករបម្រុងរហូតនោះទេ។កីឡាករឈ្នះពានរង្វាន់យូរ៉ូ ២០២០ជាមួយក្រុមអសូរីអ៊ីតាលីនិងមានកំពស់១.៩៦ម៉ែត្រប្រាប់បណ្តាញសារពត៌មានថាខ្លួនបានចំណាយពេលភាគច្រើនដ៏លំបាកដើម្បីធ្វើការតស៊ូសម្របខ្លួនជាមួយមិត្តរួមក្រុមថ្មី ចាប់តាំងពីសម្រេចផ្លាស់ពីAC.Milanមកកាន់ក្រុមដែលមានមូលដ្ឋាននៅ រដ្ឋធានីបារាំងដោយគ្មានតម្លៃខ្លួន។

Donnarumma ទើបតែចូលលេងបានត្រឹមតែ៣ដងប៉ុណ្ណោះសម្រាប់ការប្រកួតសរុបលីកកំពូលបារាំង ស្របពេលមានពត៌មានចចាមអារ៉ាមបានចុះផ្សាយថាខ្លួនមិនសប្បាយចិត្តនិងមានបំណងចង់ចាកចេញពីកីឡាដ្ឋាន Parc Des Princes​ នៅខែមករាខាងមុខ ។

Donnarumma មានឪកាសបង្ហាញខ្លួនកំលុងពេលផ្តួលក្រុមភ្ញៀវ Man. City ក្នុងការប្រកួតក្របខណ្ឌ Champions League ប៉ុន្តែបានរបូតគ្រាប់បាល់២ដងពេលចាញ់ Rennes កាលពីចុងសប្តាហ៍មុននិងជា បរាជ័យលើកដំបូងរបស់ PSG នៅរដូវកាលថ្មីនេះ។បច្ចុប្បន្ន Donnarumma មានវ័យ ២២ ឆ្នាំរូបនេះបានចុះកិច្ចសន្យា ៥ ឆ្នាំជាមួយក្លឹបខណៈអ្នកចាំទីដៃទី១សញ្ជាតិកូស្តារីកា Navas វ័យ ៣៤ ឆ្នាំមានកិច្ចសន្យារហូតដល់ឆ្នាំ ២០២៤ ។

ប្រភព៖ Sportsmole