ខ្សែ​ការ​ពារ​ស្លាប​ស្តាំ Davide Zappacosta របស់​ក្លិប Chelsea នឹង​ត្រូវ​ចូលរួម​ជា​មួយ​នឹងក្លិប Roma ក្នុង​​លក្ខខណ្ឌ​ខ្ចី​ជើង​ពេញ​១​រដូវកាល​។ ខ្សែ​ការ​ពារ​អន្តរ​ជាតិ​អ៊ី​តាលី​វ័យ​២៧​ឆ្នាំ​រូបនេះ បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទីក្រុងរ៉ូម កាលពីថ្ងៃ​អង្គារ ដើម្បី​បំពេញ​ការ​ផ្ទេរ​​របស់គេ​។ Zappacosta បាន​ចូលរួម​ជា​មួយ​នឹងក្លិប Chelsea ពី​ក្លិប Torino ក្នុង​កិច្ច​សន្យា​រយៈ​ពេល​៤​ឆ្នាំ ក្នុង​តម្លៃខ្លួន​២៣​លាន​ផោន កាលពី​ឆ្នាំ​២០១៧​។

ប៉ុន្តែ ក្រោយពី​បាន​បង្ហាញខ្លួន​២២​លើក​ក្នុង​ការ​ប្រកួតក្រប​ខ័ណ្ឌ Premier League នៅ​រដូវ​កាល​ទី​១​របស់​គេ រូប​គេ​បាន​លេង​ត្រឹម​តែ​៤​លើក​​គត់ ក្នុង​រដូវ​កាល​ឆ្នាំ​២០១៨-២០១៩​។ រូប​គេ​មិន​ទាន់​បាន​បង្ហាញខ្លួន​ឲ្យក្រុម Chelsea នៅ​រដូវ​កាល​នេះ នៅឡើយ​ទេ​។ ស្រប​ពេល​ជាមួយ​គ្នា​នេះ ខ្សែ​ការ​ពារ David Luiz និង Gary Cahill បាន​ចាក​ចេញេ​ពី​កីឡាដ្ឋាន Stamford Bridge រួច​ជាស្រេច នៅ​រដូវ​កាល​នេះ​៕

ប្រភព​​ព័ត៌មាន៖ BBC