នាយកក្លឹប Roma លោក Tiago Pinto បាននិយាយថាក្លឹបមិនព្រួយបារម្ភ Chelsea និងចុះហត្ថលេខានាំយក Tammy Abraham ត្រលប់ទៅកាន់ទឹកដី Stamford Bridge វិញនៅពេលខាងមុខ។ក៏ព្រោះតែក្រុមជើងឯក Champions League បានបញ្ជាក់ពីការទិញយកមកវិញ សម្រាប់កីឡាករអន្តរជាតិអង់គ្លេសរូបនេះនៅ ក្នុងកិច្ចព្រមព្រៀង ដែលបានធ្វើឡើងនោះ។

កីឡាករវ័យ ២៤ ឆ្នាំរូបនេះបានចូលរួមជាមួយក្លឹបយក្សអ៊ីតាលីពី Chelsea កាលពីរដូវក្តៅមុន ហើយមានទម្រង់លេងគួរឱ្យចាប់អារម្មណ៍ក្នុងអំឡុងយុទ្ធនាការរដូវកាល២០២១-២០២២ ដោយស៊ុតបញ្ចូលទីបាន ១៧ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទី ៤លើក ក្នុងការបង្ហាញខ្លួនគ្រប់ក្របខណ្ឌប្រកួត៣០ដង។ទោះយ៉ាងណាលោក Pinto បានលើកឡើងថាការដាក់សំណើរទិញផ្តាច់កុងត្រាណាមួយគឺរូបលោកមិនមានការព្រួយបារម្ភ អំពីសក្តានុពលនៃការបាត់បង់កីឡាករយុវជនរូបនេះឡើយ ។ព្រោះ Roma សប្បាយចិត្តជាមួយ Tammy ដោយសារតែរូបគេបំពេញការងារបានល្អណាស់នាពេលបច្ចុប្បន្ន ។

ទោះយ៉ាងណាយោងតាមអ្នកកាសែតអ៊ីតាលី Fabrizio Romano បានលើកឡើងថាលក្ខខណ្ឌទិញ Tammy ត្រឡប់ទៅវិញគឺមានតម្លៃប្រមាណរហូតដល់ទៅ៨០លានអឺរ៉ូ ដែលនិងមានដំណើរការចាប់ពី ខែមិថុនា២០២៣តទៅ ។Abraham ស៊ុតបញ្ចូលទីបាន ៣០ គ្រាប់ និង assists ១២ ដងក្នុងការបង្ហាញខ្លួន ៨២ លើកសម្រាប់ Chelsea មុនផ្លាស់ទៅ Roma ក្រោមការដឹកនាំរបស់លោក Jose Mourinho ។

ប្រភព៖ Sportsmole