ក្រុម​ម្ចាស់​ការ​ពារ​តំណែង​ជើង​ឯក Paris Saint-Germain បាន​រង​នូវ​កា​រភ្លាត់​ស្នៀត​ក្នុង​ការ​ប្រកួត​ក្រប​ខ័ណ្ឌ​លីក​ជុំ​ទី​២​របស់​ពួក​គេ​នៅ​រដូវកាល​នេះ ក្រោយពី​​បាន​រង​បរា​ជ័យ​ក្នុងលទ្ធ​ផល ២-១ ក្រោមស្នា​ដៃក្រុម Rennes កាលពីថ្ងៃ​អាទិត្យ ស្រប​ពេល​ដែល​​កីឡាករ​វ័យ​១៦​ឆ្នាំ​បំពេញ​តួនាទី​យ៉ាងល្អ​​។

ខ្សែ​ប្រយុទ្ធ Edinson Cavani បាន​ស៊ុត​បាល់​បញ្ចូល​ទី​ នៅ​​រយៈ​ពេល​១៥​នាទី​ចុងក្រោយ សម្រាប់​ក្រុម​ភ្ញៀវ ក្នុង​ទីក្រុង Brittanny នៅ​មុន​ពេល​​កីឡាករ Mbaye Niang និង Romain del Castillo រក​បាន​គ្រាប់​បាល់​វាយ​បក​វិញ​សម្រាប់​ក្រុមម្ចាស់​ផ្ទះ​។ PSG បាន​លេង​ដោយ​គ្មាន​តារាឆ្នើម Neymar សម្រាប់​ការ​ប្រកួត​ជាលើក​ទី​៣​ជាប់​ៗ​គ្នា​នៅ​រដូវកាល​នេះ ខណៈ​ដែល​កីឡាករ​មាន​តម្លៃខ្លួន​ថ្លៃ​ជាង​គេ​បំផុត​របស់​ពិភព​លោក​រូបនេះ បន្ត​​ស្ថិត​ក្រោម​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​ក្លិប Barcelona និង Real Madrid​។

ជា​មួយ​គ្នា​នេះ កីឡាករ Eduardo Camavinga បាន​​បង្ហាញពី​ទម្រង់​លេង​យ៉ាងល្អ​ក្នុង​តំបន់​បម្រើ​របស់​ក្រុម Rennes និង​បាន​ដើរ​តួនាទី​ដ៏សំខាន់​ក្នុង​ពេល​ក្រុម​របស់​ខ្លួន​រក​បាន​គ្រាប់​បាល់​ឈ្នះ រួម​ជា​មួយ​នឹង​​កីឡាករ​ឆ្នើម​ពោរ​ពេញ​ដោយ​បទពិសោធ Clement Grenier​។ ក្រុម PSG បាន​គ្រប់គ្រង​ការ​ប្រកួត​ស្ទើរ​តែ​ទាំង​ស្រុង និង​បាន​បង្ហាញ​ពី​ភាពខ្លាំង​របស់​ពួក​គេ តាម​រយៈ​ការ​​បង្កើត​​ឱកាស​​ដ៏​ល្អ​ចំនួន​២លើក ក្នុង​រយៈ​ពេល​១៥​នាទី​ដំបូង​​នៃ​ការ​ប្រកួត​។ ដំបូង​ឡើយ កីឡាករ Julian Draxler បាន​ស៊ុត​បាល់​​ហោះ​រំ​លង​របារទី នៅមុន​ពេល​ការ​តែត​បាល់​របស់ Cavani បាន​ប៉ះ​ទៅនឹង​បង្គោល​​ទី បន្ទាប់​ពី​លេង​បាន​រយៈ​ពេល​១៤​នាទី​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia