កីឡាករ Pierre-Emerick Aubameyang បានរកគ្រាប់បាល់ជ័យជំនះអោយក្រុម Arsenal ផ្តួល Burnley សម្រាប់សប្តាហ៏ទី២នៅក្របខណ្ឌ Premier League កាលពីថ្ងៃសៅរ៏ទី១៨ សីហា ២០១៩។ ខ្សែប្រយុទ្ធ​សញ្ជាតិបារាំង Alexandre Lacazette រកបាន១គ្រាប់នៅនាទីទី១៣​បន្ទាប់ពីវិលត្រឡប់ពីរបួស​ខណៈ កីឡាករ​ AshleyBarnes រកបានគ្រាប់បាល់វាយបកតាមស្មើវិញអោយក្រុមភ្ញៀវនៅនាទីទី ៤៣ក្រោយការបញ្ជូន​បាល់​ពី​ចម្ងាយរបស់កីឡាករ Dwight McNeil និងជាគ្រាប់បាល់ទី ៣ របស់គេក្នុងការប្រកួត លើកទី២នេះ។

ប៉ុន្តែ ខ្សែប្រយុទ្ធអន្តរជាតិហ្គាបុងកីឡាករ Aubameyang របស់ក្រុមម្ចាស់ផ្ទះបានផ្តល់ក្តីសង្ឃឹមដល់គ្រូបង្វឹក Unai Emery ដោយរកបាន គ្រាប់​បាល់ទី២វាយបកនាំមុខនៅនាទីទី៦៤​និងជាគ្រាប់បាល់ជ័យជំនះក្នុងការប្រកួតនេះ។

ក្រុមម្ចាស់ផ្ទះ Arsenal ក្រោយពីនាំយកខ្សែការពារ២រូបគឺ David Luiz និង Dani Ceballos ដែលខ្ចីជើងពីក្រុម Real Madrid បានបង្ហាញទម្រង់លេងស៊ីសង្វាក់គ្នា សម្រាប់ការប្រកួតជាលើកទី២ក្រោយផ្តួល Newcastle កាលពីសប្តាហ៏មុនក្នុងលទ្ធផល១:0។