ក្រុម Bayern Munich ចាប់ផ្តើមប្រកួតរដូវកាលសប្តាហ៏ទី១ក្នុងលទ្ធផលមិនសូវល្អទេគឺបានត្រឹមស្មើគ្នាជាមួយក្រុមភ្ញៀវ Hertha Berlin ២:២សម្រាប់ការប្រកួតនៅលីកកំពូលអាឡឺម៉ង់ Bundesliga ។
ខ្សែប្រយុទ្ធអន្តរជាតិប៉ូឡូញកីឡាករ Robert Lewandowski បានរកគ្រាប់បាល់ដំបូងនៃការបើករដូវកាលថ្មីនេះនៅ នាទីទី២៤ ខណៈដែលកីឡាករក្រុមភ្ញៀវធ្វើការវាយបកតាមស្មើនិងនាំមុខវិញដោយកីឡាករ Dodi Lukebakio នៅនាទីទី៣៦និង Marko Grujic នៅនាទីទី៣៨(Grujic ជាកីឡាករលេងក្នុងលក្ខណ្ឌខ្ចីជើងពីក្រុម Liverpool) មុនពេលកីឡាករ Lewandowski ដដែលបានជួយសង្គ្រោះក្រុមរបស់គ្រូបង្វឹក Niko Kovac ដោយវាយបកតាមស្មើវិញដោយបាល់ពិន័យ ១១ ម៉ែត្រក្រោយពីធ្វើការត្រួពិនិត្យដោយប្រព័ន្ធវីដេអូជំនួយការអាជ្ញាកណ្តាល ក្រោយ ពីមានការប្រជែងគ្នាជាមួយនិងកីឡាករ Grujic។
យ៉ាងណាមិញគ្រូបង្វឹក Bayern Munich លោក Niko Kovac បានផ្តល់បទសម្ភាសន៏ក្រោយចប់ការប្រកួតថា : វាមិនមែនជាការចាប់ផ្តើមដោយមានកំហុសឆ្គងនោះទេតែក្រុមរបស់យើងគួរតែឈ្នះការប្រកួតនេះ។