Celtic បានធ្លាក់ចេញពីការប្រកួតក្របខ័ណ្ឌ Champions League បន្ទាប់ពីរបូតគ្រាប់បាល់ត្រូវក្រុមភ្ញៀវ CFR Cluj របស់រូម៉ានីស៊ុតបញ្ចូលទី ៤ គ្រាប់នៅក្នុងការប្រកួតត្រៀមយកកៅអីទៅវគ្គជម្រុះក្នុងពូលនាទីក្រុង Glasgow ប្រទេសស្កុតឡេនសម្រាប់ការប្រកួតកាលពីយប់ថ្ងៃទិ១៣សីហា ២០១៩ ។

ក្រុមរបស់លោក Neil Lennon បាននាំមុខ ២-១ នៅតង់ទី ២ ប៉ុន្តែហាក់ដូចជា​មិនអាចទប់ទល់ការវាយបកពីកីឡាករ Omrani ដោយបាល់​ប៉េណាល់​​ទី​និងបន្ថែមបាន១គ្រាប់ទៀតនៅនាទីទី៨០ បន្ទាប់ពីកីឡាករ Christie រកគ្រាប់បាល់តាមស្មើ ៣:៣ ខណៈ George Tucudean រកគ្រាប់បាល់បញ្ចូល​ទីគ្រាប់បាល់ទី៤ដើម្បីបញ្ចប់ក្តីសង្ឃឹម Celtic នៅនាទីទី៩០+៧ ។

ដូច្នេះមានន័យថាក្រុមម្ចាស់ជើងឯកស្កុតឡេនឥឡូវនេះត្រូវធ្លាក់ទៅលេងក្នុងវគ្គជម្រុះក្របខណ្ឌ Europa League ដែលពួកគេ នឹងត្រូវប្រកួតជាមួយក្រុម Moldovans Sheriff Tiraspol ឬក្រុមស៊ុយអែត AIK ។ Celtic បាន​ឈានដល់វគ្គ ៣២ ចុងក្រោយនៃ ការប្រកួតរដូវកាលមុនតែបាន ធ្លាក់ចេញ​នៅដំណាក់​កាលជម្រុះនេះតែ​មួយ​ដូចគ្នានៃ​ក្រប​ខ័ណ្ឌ Champions League ក្រោមថ្វីជើងក្រុម AEK Athens ។