ថ្ងៃទី៩ ខែសីហាជាប្រវត្តិសាស្រ្តថ្មីសំរាប់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម ១៨ឆ្នាំដែលបាប្រកួតយកឈ្នះក្រុមបាល់ទាត់ជម្រើសជាតិថៃអាយុក្រោម ១៨ឆ្នាំក្នុងលទ្ធផល ៤ទល់៣ នៃការប្រកួតពានរង្វាន់ AFF U18 Championship នៅប្រទេសវៀតណាម។
នៅវគ្គទី១ក្រុមទាំង២ប្រកួតគ្នាយ៉ាងស្វិតស្វាញនិងមានឪកាសដើម្បីស៊ុតបញ្ចូលទីទៅវិញទៅមកដែរតែមិនបានសំរេចដោយចប់លទ្ធផលនៅវគ្គទី១គឺ០ទល់០។

អ្វីដែលមិននឹកស្មាននៅវគ្គទី២មានការស៊ុតបញ្ចូលទីគ្នាទៅមករហូតទៅដល់៧គ្រាប់ដែលកម្ពុជាជាអ្នកស៊ុតបញ្ចូលទីបានមុននៅនាទី៥៣ដោយការតែតបញ្ចូលទីរបស់កីឡាករ វុធ តុលាដែលលើកចេញពីបាល់ Free Kick របស់អាតអូនតូច ដោយការវាយសម្រុកយ៉ាងខ្លាំងក្លាពីភាគីខាងថៃទីបំផុតនៅនាទី ទី៦៧ ខាងថៃក៏បាន១គ្រាប់វិញ, ការប្រកួតនៅតែបន្តរហូតដល់នាទី ទី៧៤កម្ពុជាក៏បាននាំមុខសារជាថ្មីដោយការទាត់បាល់បញ្ចូលទីចេញពីជ្រុងរបស់កីឡាករព្រះរាជាណាចក្រកម្ពុជា លទ្ធផលនេះមិនទាន់បានប៉ុន្មានផង ក៏ត្រូវខាងថៃតាមស្មើវិញនៅនាទី ទី៧៦
ដោយការលេងពោរពេញដោយទំនុកចិត្តនិងយល់ចិត្តគ្នាកីឡាករសៀង ចន្ធាបានបន្ថែម២គ្រាប់តែឯងនៅនាទី ទី ៨៦ និង៨៧ បានធ្វើអោយកម្ពុជានាំមុខ៤ទល់២, តែជាអកុសល្យក្នុងម៉ោងបន្ថែមបង្គ្រប់ការប្រកួត ខាងថៃរកបានមួយគ្រាប់វិញ ធ្វើអោយចប់ការប្រកួតលទ្ធផល កម្ពុជា៤ថៃ៣។

ការប្រកួតនេះនេះជាការឆ្ពោះទៅកាន់ការកែប្រែប្រវិត្តិសាស្ត្រមួយដែលកម្ពុជាអាចធ្វើបានយ៉ាងល្អក្រោមការដឹកនាំរបស់លោកគ្រូ Gyotoku Koji ដែលជាគ្រូបង្វឹកសញ្ជាតិជប៉ុន។
ក្នុងការប្រកួតពានរង្វាន់ AFF U18 Championshipនេះដែរកម្ពុជាស្ថិតក្នុងពូលB ដែលមាន វៀតណាម ជាម្ចាស់ផ្ទះ ម៉ាឡេស៊ី សង្ហបុរី ថៃ និងអូស្ត្រាលី ដែលកម្ពុជាបានចាញ់ក្រោមថ្វីជើងរបស់ អូស្ត្រាលីរួចមកហើយក្នុងលទ្ធផល ៥ទល់១កាលពីថ្ងៃទី៨ខែសីហា២០១៩
ការប្រកួតលើកទី៣កម្ពុជាត្រូវជួបជាមួយ ម៉ាឡេស៊ី នៅថ្ងៃទី១១ខែសីហាឆ្នាំ២០១៩វេលាម៉ោត០៣៖៣០ រសៀល ហើយន្តប៉ះជាមួយសង្ហបុរីនៅថ្ងៃទី១៣ និងវៀតណាមដែលជាម្ចាស់ផ្ទះនៅថ្ងៃទី១៥ដែលជាការប្រកួតចុងក្រោយក្នុងពូល។

ខាងក្រោមជា វីដេអូនៃការស៊ុតបញ្ចូលទីរបស់កីឡាករជម្រើសជាត់កម្ពុជា