Harry Maguire កំពុងត្រៀមចុះហត្ថលេខាបញ្ចប់ការផ្ទេរទៅកាន់ក្លឹបបិសាចក្រហមManchester United នៅប៉ុន្មានថ្ងៃខាងមុខនេះក្នុងតម្លៃកិច្ចព្រមព្រៀង ៨៥ លានផោនដែលធ្វើឱ្យកីឡាករក្រុម Leicester រូបនេះក្លាយជាខ្សែការពារមានតម្លៃខ្លួនថ្លៃបំផុតក្នុងពិភពបាល់ទាត់ ។

ក្រុមMan.Unitedដឹកនាំដោយគ្រូបង្វឹកលោក Ole Gunnar Solskjaer នឹងត្រូវបង់ថ្លៃធានារ៉ាប់រងសម្រាប់កីឡាករអន្តរជាតិអង់គ្លេសខណៈក្រុមកញ្ជ្រោងខៀវ Leicester នឹងរកបានប្រាក់ចំណេញយ៉ាងច្រើនពីកីឡាករវ័យ ២៦ ឆ្នាំដែលត្រូវបានក្លឹបទិញពី Hull City ក្នុងតម្លៃ ១៧ លានផោនកាលពី ២ ឆ្នាំមុន។កំនត់ត្រាថ្មីនេះនិងបំបែកកំនត់ត្រាចាស់របស់ Virgil Van Dijk បន្ទាប់ពីផ្ទេរពី Southampton ទៅ Liverpool ក្នុងតម្លៃ៧៥ លានផោនកាលពីខែមករាឆ្នាំ ២០១៨ ។

ខាងក្រោមនេះគឺជាកីឡាករទាំង១០រូបដែលមានកំនត់ត្រាថ្លៃបំផុតក្នុងការផ្ទេរក្លឹបនាពេលកន្លងមកៈ

១. Harry Maguire (Manchester United): ៨៥ លានផោន

២.Virgil Van Djik (Liverpool): ៧៥ លានផោន

៣.Lucas Hernandez (Bayern Munich): ៧០ លានផោន

៤.Matthijs de Ligt (Juventus): ៦៧,៥លានផោន

៥.Aymeric Laporte (Manchester City): ៥៧លានផោន

៦.Benjamin Mendy (Manchester City): ៥២លានផោន

៧.Kyle Walker (Manchester City): ៥០លានផោន

៨.Aaron Wan-Bissaka (Manchester United): ៥០លានផោន

៩.David Luiz (Chelsea to PSG): ៥០លានផោន

១០.John Stones (Manchester City): ៤៧,៥លានផោន