យោងតាមសារព័ត៌មាន La Gazzetta dello Sport បាន​ចុះផ្សាយថាប្រធានក្លឹប Napoli លោក Aurelio De Laurentiis បានបង្វែគោលដៅចង់បានខ្សែបម្រើ-ប្រយុទ្ធ Hirving Lozano របស់ក្រុម PSV វិញម្តង បន្ទាប់ពីក្លឹប ​Real Madrid ​ប្រកាន់ជំហររឹងមាំមិនលក់កីឡាករអន្តរជាតិកូឡុំប៊ីរូបនេះមុនរដូវកាលថ្មី។ លោក Laurentiis ត្រូវ​បានបដិសេធសំណើរពីសំណាក់ថ្នាក់ដឹកនាំក្រុម Real Madrid ក្នុងការទទួលយកកិច្ចព្រមព្រៀងដើម្បីខ្ចីជើង James រយៈពេលមួយឆ្នាំបន្តទៀត បន្ទាប់ពីកីឡាករខ្សែបម្រើ-ស្លាបរូបនេះបានចំណាយពេលលេងខ្ចីជើង​ដូច្នេះ​២រដូវ​កាលកន្លងមកនៅក្របខណ្ឌ Bundesliga ជាមួយ​​​ក្រុម Bayern Munich។

ប្រភពដដែលបន្តថាប្រធានក្លឹប Napoli ធុញទ្រាន់នឹងជំហររបស់ក្រុម Real Madrid បើ​ទោះ​បីជាក្រុមធ្លាប់បាន​រំពឹង​ទុកថានិងអាចនាំកីឡាករម្ចាស់ពានស្បែកជើងមាស World Cup ២០១៨ រូបនេះ មក​លេង​នៅក្រប​ខណ្ឌ​ Serie​A​ បន្ទាប់ពីរូបគេធ្លាប់ទទួលជោគជ័យក្រោមការដឹកនាំរបស់គ្រូបង្វឹកអន្តរជាតិអ៊ីតាលីលោក Carlo Ancelloti ដែលធ្លាប់ដឹកនាំក្រុមអធិរាជសនៅចន្លោះឆ្នាំ ២០១៤-២០១៥ និងបច្ចុប្បន្នជាគ្រូបង្វឹកក្រុម Napoli។

ផ្ទុយទៅវិញ James ខ្លួនឯងមិនចង់ស្វែងរកក្លឹបថ្មីទោះក្នុងលក្ខណ្ឌខ្ចីជើង រឺទិញផ្តាច់ជាអចិន្រ្តៃយ៏​ព្រោះមិន​ចង់​អង្គុយលេងក្នុងនាមកីឡាករបម្រុងនោះទេ ព្រោះក្រោមការដឹកនាំរបស់គ្រូបង្វឹក Zinidine Zidane ​មិនស្ថិត​ក្នុង​ក្រសែ​ភ្នែកគ្រូបង្វឹកសញ្ជាតិបារាំងនេះស្របពេលក្រុមបច្ចុប្បន្នមានជម្រើសកីឡាករផ្សេងទៀតដូចជា Isco និង ​Bale ជាដើម ។