លោក Jose Mourinho អះអាងថា Manchester City គឺជាម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League ដ៏ខ្លាំង ដែលអាចឈ្នះពានក្របខ័ណ្ឌកំពូលរបស់អង់គ្លេសមួយនេះ ជាមួយនឹងក្រុមកីឡាករស្ថិតក្នុងជម្រើសទី២របស់ពួកគេ។ លោក Mourinho ដែលធ្វើជាការអ្នកអធិប្បាយសម្រាប់ទូរទស្សន៍ Sky Sports កាលពីថ្ងៃអាទិត្យនោះ ត្រូវបានចោទសួរថា តើក្រុមណាអាចឈ្នះពាននៅរដូវកាលនេះ? ហើយអតីតអ្នកចាត់ការទូទៅរបស់ក្លិប Manchester United រូបនេះ បានបង្ហាញពីកម្រិតភាពខ្លាំងរបស់ក្រុម Man City ភ្លាមៗ។
Man City បានចាប់ផ្តើមធ្វើកាប្រជែងដើម្បីឈ្នះពានជាលើកទី៣ជាប់ៗគ្នារបស់ពួកគេ តាមរយៈការផ្តួលក្រុម West Ham ក្នុងលទ្ធផល ៥-០ កាលពីថ្ងៃសៅរ៍ ក្រោយពីខ្សែប្រយុទ្ធ Raheem Sterling បានស៊ុតបាល់បញ្ចូលទី៣គ្រាប់ ហើយ Gabriel Jesus និង Sergio Aguero រកបានម្នាក់១គ្រាប់ដូចគ្នា។ នៅពេលដែលប្រកួតជាមួយនឹងក្រុម West Ham ក្រុមរបស់លោក Pep Guardiola ប្រជុំដោយកីឡាករបម្រុងឆ្នើមៗជាច្រើន ដូចជា Joao Cancelo, Bernardo Silva, Ilkay Gundogan និង Aguero ដែលបានស៊ុតបាល់បញ្ចូលទីតាមរយៈបាល់ប៉េណាល់ទី ក្រោយពីបានដាក់ឲ្យចូលលេងក្នុងតង់ទី២។
ទាក់ទងនឹងបេក្ខភាពដែលមានសមត្ថភាពប្រជែងដណ្តើមពាន លោក Mourinho បានបញ្ជាក់ថា៖ «ក្រុម Man City, Tottenham, Liverpool និងក្រុមជម្រើសទី២របស់ Man City។ នៅពេលដែលខ្ញុំបានមើលកីឡាករបម្រុងរបស់ពួកគេកាលពីម្សិលមិញ កីឡាករដែលមិនបានចូលលេង ខ្ញុំគិតថា សូម្បីតែក្រុមជម្រើសទី២ ក៏អាចប្រជែងពានបានផងដែរ»៕
ប្រភពព័ត៌មាន៖ Channel News Asia