ម្ចាស់ជើងឯក Ligue១ បារាំងគឺក្រុម PSG បានចាប់ផ្តើមការពារតំណែងជើងឯក របស់ពួកគេកាលពីថ្ងៃអាទិត្យទី១១សីហា ២០១៩ជាមួយនឹងជ័យជម្នះប្រកបដោយទំនុកចិត្តលើក្រុម Nimes ទោះអវត្តមាន ខ្សែប្រយុទ្ធឆ្នើម Neymar ក៏ដោយ។៣គ្រាប់សម្រាប់ក្រុមគ្រូបង្វឹកលោក Thomas Tuchel រកបានដោយបាល់ប៉េណាល់ទីរបស់កីឡាករ Edinson Cavani ក្រោយពីអាជ្ញាកណ្តាលពិនិត្យលើប្រព័ន្ ធVAR បានជួយឲ្យក្រុម PSG នាំមុខនៅ នាទីទី២៤មុនពេល Kylian Mbappe ស៊ុតបាល់បញ្ចូលទីគ្រាប់បាល់ទី២នៅនាទីទី៥៦ និងបន្តចែកបាល់អោយ មិត្តរួមក្រុម Angel di Maria រកបានគ្រាប់បាល់ទី៣នៅនាទីទី៦៩ ។
លោក Leonardo ប្រធានផ្នែកកីឡារបស់ក្រុម PSG បានផ្តល់បទសម្ភាសន៏ មុនថ្ងៃ ប្រកួតថាឪកាសនៃការចាក ចេញរបស់ខ្សែប្រយុទ្ធប្រេស៊ីល Neymar កំពុងតែវិវឌ្ឍទៅមុខ ខណៈដែលក្រុមអ្នកគាំទ្រ PSG បានលើកបដា កំលុងការប្រកួតកាលពីថ្ងៃអាទិត្យនេះថា: សូមទៅអោយឆ្ងាយ។
លទ្ធផលនេះបានធ្វើអោយក្រុម PSG ដែលបានលើកពានLigue១កាលពីរដូវកាលចាស់ដោយមានគម្លាត ១៦ ពិន្ទុដាច់ កំពុងសម្លឹងឃើញឪកាសឈ្នះជើងឯកLigue១ជាលើកទី ៣ បន្តទៀត។
មានវីដេអូ: