ខ្សែប្រយុទ្ធ Harry Kane បាននិយាយថា Tottenham ដឹងពីកម្រិតលេងរបស់ក្រុមសម្រាប់ ការប្រកួតប្រជែងនៅរដូវកាលនេះបន្ទាប់ពីពួកគេព្យាយាមខិតខំធ្វើការវាយបកយកឈ្នះម្ចាស់ផ្ទះ Aston Villa ក្នុងការប្រកួតក្របខណ្ឌ Premier League សប្តាហ៏ទី១កាលពីថ្ងៃសៅរ៏នេះ និងបានបន្ថែមពាក្យ១ឃ្លា ថា :យើងបានចាប់ផ្តើមដោយជោគជ័យហើយនៅមានកិច្ចការជាច្រើនដែលត្រូវធ្វើ។

ការលើកឡើងរបស់ខ្សែប្រយុទ្ធឆ្នើមអង់គ្លេសរូបនេះបន្ទាប់ពីក្រុមហង្សក្រហម Liverpool បានបំបាក់ ក្រុម Norwich City ៤-១ កាលពីថ្ងៃសុក្រមុនពេលដែលក្រុមម្ចាស់ជើងឯក Manchester City បាន បំបាក់ក្រុម West Ham ក្នុងលទ្ធផល ៥-០ ដើម្បីចាប់ផ្តើមយុទ្ធនាការប្រកួតប្រជែងថ្មីរបស់ពួកគេដោយ ភាពជឿជាក់។

ក្រុមមាន់ខ្នាយមាសត្រូវបានក្លឹបម្ចាស់ផ្ទះ Aston Villa ដែលទើបឡើងមកពីលីកលំដាប់ទី២ ធ្វើការ នាំ មុខមុនដោយកីឡាករ Mcginn នៅនាទីទី១៧ តង់ទី១ មុនពេលសមាជិកថ្មី Ndombele រកបាន គ្រាប់ បាល់វាយបកតាមស្មើនៅនាទីទី៧៣ស្របពេល Kane បានស៊ុតបាល់បញ្ចូលទី ២ គ្រាប់ នៅ នាទី ទី៨៦ និង ៩០ ដើម្បីជួយអោយក្រុមលោក Pochettino ទទួលបានជ័យជំនះជាស្ថាពរ។