Manchester United បានច្រានចោលការដេញថ្លៃដ៏គួរឱ្យភ្ញាក់ផ្អើលពីក្រុម Everton សម្រាប់កីឡាករ Chris Smalling ។ យោងតាមគេហទំព័រSky Sports បានចុះផ្សាយថាៈ ក្លិបបង្ហាញចេតនាចង់បាន ខ្សែការពារកណ្តាលរបស់ Man.United វ័យ ២៩ ឆ្នាំក្នុងលក្ខណ្ឌខ្ចីជើងរយៈពេលមួយរដូវកាល យ៉ាងណាមិញបិសាច ក្រហមបានច្រានចោល សំណើរចង់បាននេះយ៉ាងឆាប់រហ័សស្របពេលកិច្ចសន្យារបស់កីឡាករ Smalling ជាមួយក្លិបមានសុពលភាពរហូតដល់ ឆ្នាំ ២០២២ ឯណោះ។
ផ្ទុយទៅវិញអនាគតរបស់ខ្សែការពារអង់គ្លេសរូបនេះនៅកីឡាដ្ឋាន Old Trafford បានស្ថិតក្នុងភាពស្រពិចស្រពិលបន្ទាប់ ពីក្លិបបានផ្ទេរយក Harry Maguire ពីក្រុម Leicester City កាលពីដើមសប្តាហ៏នេះ។ Smalling ត្រូវបានអតីតគ្រូបង្វឹកក្រុមបិសាចក្រហមលោក Sir Alex Ferguson នាំយកមករួមក្រុមក្នុងឆ្នាំ ២០១០ ហើយបានបង្ហាញខ្លួនជាង ៣០០ ប្រកួតសម្រាប់ក្រុម។
ទោះយ៉ាងណាលោក Ole Gunnar Solskjaer វ័យ ៤៦ ឆ្នាំដែលជាគ្រូបង្វឹករបស់ក្រុមបិសាច ក្រហមមើលឃើញថា Smalling នៅតែជាកំលាំងការពារដ៏សំខាន់ ជាមួយ Victor Lindelof និង Maguire នៅរដូវ កាលថ្មី។ ការទិញយក Maguire របស់ United បាន ធ្វើឱ្យ Solskjaer មានខ្សែការពារកណ្តាលរហូតដល់ទៅ ៧ នាក់ មានដូចជា Eric Bailly, Marcos Rojo, Phil Jones and Axel Tuanzebe ។