គេហទំព័រ Thesun បានចុះផ្សាយថាខ្សែប្រយុទ្ធមានកំនត់ត្រារកបានគ្រាប់បាល់ច្រើនបំផុតរបស់ក្រុមបិសាចក្រហម Man. United កីឡាករ Wayne Rooney ចង់វិលត្រឡប់មកកាន់ទឹកដី Old Trafford វិញ ប៉ុន្តែគឺក្នុង​នាម​ជាគ្រូបង្វឹកនៅ ពេល គាត់សម្រេចចិត្តចូលនិវត្តន៍ពីបាល់ទាត់អាជីព។

កីឡាករជើងចាស់វ័យ ៣៣ ឆ្នាំ​សញ្ជាតិ​អង់គ្លេស​រូបនេះ រកបាន គ្រាប់ បាល់ ស៊ុតបញ្ចូលទីរហូតដល់ទៅ ២៥៣គ្រាប់ក្នុង ៥៥៩ ប្រកួតកំឡុងពេលលេងអោយ ​Man.United នៅ ចន្លោះ​ឆ្នាំ ២០០៤ និង ២០១៧ បច្ចុប្បន្នកំពុងនៅជាមួយក្លិប DC United នៅលីកកំពូល Major League Soccer របស់​អាមេរិក។​ កិច្ចសន្យារបស់ Rooney ជាមួយក្លឹប DCUnited និងអស់សុពលភាពនៅចុង ឆ្នាំ ២០២០ ប៉ុន្តែអតីតប្រធានក្រុម​ជម្រើស​ជាតិអង់គ្លេស បានរៀបចំផែនការខាងលើរួចហើយបន្ទាប់ពីការចូលនិវត្តន៍។

ប្រភពពត៌មានរបស់ The Sun បានដកស្រង់ថា Rooney ចង់ថែរក្សាគ្រួសារអោយមានសុភមង្គលជាពិសេសគឺភរិយា នាង Coleen និងកូនប្រុស ដូច្នេះការងារវិលត្រលប់ទៅអង់គ្លេសវិញជាមួយ Man. United នឹងសក្តិសមបំផុត។ Rooney បាន​ឈ្នះ​​ពានរង្វាន់ចំនួន ១៦ ក្នុងពេលដែលគាត់នៅជាមួយក្រុម Man Utd រួមមានពាន Premier League ៥ ដង FA Cup ១ ដង​និង Champions League ១ ដង។