លោក Jose Mourinho ជឿថាបម្រាមផ្ទេរកីឡាករចូលក្លឹប Chelsea នៅរដូវកាល២០១៩-២០២០នេះ​មិនមែន​ជារឿង​អាក្រក់ពេក​នោះ​ទេ។ អ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្គាល់បានលើកទឹកចិត្តដល់គ្រូបង្វឹក Frank Lampard ឲ្យព្យាយាមប្រើ​ប្រាស់កីឡាករវ័យក្មេងកំពុងលេងក្នុងក្រុម ស្របពេល​ក្លឹប​ទើប​តែ​នាំ​យក Christian Pulisic ពី Dortmund និង Mateo Kovacic ពី Real Madrid ផងដែរនោះ។

ទោះយ៉ាងណាលោក Mourinho និយាយសំដៅលើក្លឹបចាស់ ​និងបានគាំទ្រកីឡាករ ២ នាក់នោះកំពុងមានទម្រ​ង់​លេងល្អជាមួយក្រុម។ នៅក្នុងបទសម្ភាសន៏ជាមួយ ទូរទស្សន៍ Sky Sports លោក Mourinho បាន​ប្រាប់​អោយដឹងថា៖ ខ្ញុំគិតថាអ្នកចាត់ការបាល់ទាត់ ទាំងអស់នៅលើពិភពលោកចូលចិត្តកីឡាករក្មេង​ៗចេញពី​ថ្នាល​យុវជន ។

តើអ្នកអាចធ្វើអ្វីខ្លះដើម្បីកែលំអពេលនេះ? ខ្ញុំគិតថា Chelsea ដល់ពេលដាក់អោយខ្សែ​ការពារ​កណ្តាលដូចជា Kurt Zouma និង Tammy Abraham ចូលលេងគឺគ្រប់គ្រាន់អ្នកមិនចាំបាច់ទិញនិង ចំណាយ​អ្វី​ផ្សេង​ទេ។