បន្ទាប់ពី Laurent Koscielny បានបដិសេធមិនធ្វើដំណើរជាមួយក្រុមកាំភ្លើងធំ Arsenal ទៅកាន់សហរ​ដ្ឋ​អា​មេរិកសម្រាប់ការប្រកួតមុនបើករដូវកាលរបស់ពួកគេ លោក Unai Emery បានបង្ហើបថា​លោក​កំពុង​ព្យាយាម​បញ្ចុះបញ្ចូលខ្សែការពាររូបនេះអោយបន្តស្នាក់នៅកីឡាដ្ឋាន Emirates Stadium ក្រោយពីរូបគេព្យាយាម​បង្ហាញ​ចេតនា​មិន​ចង់បន្តកិច្ចសន្យាថ្មី និង ចង់បញ្ចប់កិច្ចសន្យារបស់​ខ្លួន​ជាមួយ​ក្រុមដើម្បីមានឪកាសបានវិល​ត្រលប់​​ទៅលេងនៅលីគកំពូលបារាំងLigue១វិញ។

ប្រធានក្រុមកាំភ្លើងធំ Arsenal វ័យ៣៣ ឆ្នាំសញ្ជាតិបារាំងរូបនេះ បានចូលលេង​ក្នុងការ​ប្រកួតចុងក្រោយ​អោយ​Arsenal​ជួបប្រកួតជាមួយក្រុមតោខៀវ Chelsea ក្នុងវគ្គ​ផ្តាច់ព្រ័ត្រ UEFA Europa League ខណៈក្រុម​រង​បរាជ័យ​ក្នុងលទ្ធផល៤-១ ។

ថ្លែងបន្ទាប់ពីលទ្ធផលស្មើ ១-១ ទល់នឹងក្រុម Angers លោក Emery បានផ្តល់បទសម្ភាសន៏ថាៈ Koscielny នៅតែជា កីឡាករសំខាន់សម្រាប់ក្រុម Arsenal ពួកយើង។ យើងកំពុង និយាយជាមួយ គាត់និងជាមួយក្រុម អំពីការ ទទួលខុសត្រូវរបស់ខ្ញុំការទទួលខុសត្រូវរបស់ក្លឹបនិង ការទទួលខុសត្រូវរបស់គាត់។