យោងតាមទូរទស្សន៍ Sky Sports News បានបង្ហាញថា Napoli ចង់ចុះហត្ថលេខាជាមួយ Wilfried Zaha ហើយសុខចិត្តចំណាយ ៥៤.៦ លានផោនសម្រាប់ខ្សែបម្រើស្លាប Crystal Palaceរូបនេះ ។

យ៉ាងណាក្តីក្រុមនៅ Premier League មិនមានបំណងចង់លក់កីឡាករអន្តរជាតិកូតឌីវែរ​ វ័យ២៦ ឆ្នាំរូបនេះដែលនៅសល់រយៈពេល ៤ ឆ្នាំទៀតលើកិច្ចសន្យារបស់គាត់ឡើយ។ Zaha គឺជាប្រធានបទក្ដៅនៃការដេញថ្លៃពីក្រុម Arsenal និងក្រុម Evertonនៅរដូវក្តៅនេះដែលទាំងពីរក្លឺបនេះត្រូវបានបដិសេធដោយCrystal Palace។

ប្រភព​ព័ត៌មាន៖ skysports