លោក Unai Emery គ្រូបង្វឹកក្រុម Arsenal បានបញ្ជាក់ថាក្លឹប មានបំណងប្រើប្រាស់ហិរញ្ញវត្តុមួយចំនួនបន្ថែមទៀតចូលក្នុងទីផ្សារទិញ-ដូរកីឡាករមុនពេលរដូវកាល Premier League ២០១៩-២០២០ចាប់ផ្តើម ។ Arsenal ទើបតែបាននាំយក William Saliba ពីក្រុមSaint.Ettienneនិងខ្ចីជើង Dani Ceballos ពីក្លិប Real Madrid ប៉ុន្តែក្រុមកំពុងសម្លឹងឃើញបេក្ខភាពកីឡាករមួយចំនួនទៀតផងដែរ ។

ខ្សែបម្រើស្លាបក្រុម Lilleកីឡាករ Nicolas Pepe និងខ្សែប្រយុទ្ធ Crystal Palace កីឡាករ Wilfried Zaha និងខ្សែការពារឆ្វេង Kieran Tierney របស់ក្លឹប Celtic ក៏ជាបេក្ខភាពដែលនៅតែស្ថិតក្នុងការតាមប្រម៉ាញ់ក្រោយដេញថ្លៃចំនួនពីរលើកតែត្រូវក្លឹបCeltic បដិសេធ។ អ្នកចាត់ការទូទៅសញ្ជាតិអេស្បាញ លោក Emery បានប្រាប់អោយដឹងថាក្រុមArsenal របស់លោក ត្រូវការពង្រឹងក្រុមឡើងវិញជាចាំបាច់មានដូចជាៈ១.ខ្សែការពារ ២.ខ្សែបម្រើកណ្តាល និង ៣.ខ្សែបម្រើ-ប្រយុទ្ធស្លាប។

ក្រោយរងបរាជ័យពីការប្រកួតចាញ់ក្រុម Lyon ក្នុងជំនួបមិត្តភាពលោក Emery បានប្រាប់បណ្តាញសារពត៌មានថាៈយើងកំពុងគិតដូចគ្នានេះខ្ញុំចង់បានក្រុមមួយដែលល្អនិងកីឡាករដែលមានស្រាប់ហើយនិងទិញចូលបន្ថែមទៀត។ Arsenal និងត្រូវបើកទ្វារកីឡាដ្ឋានEmirate Stadium ទទួលក្រុម សារិកាព្រៃNewcastle ក្នុងយុទ្ធនាការក្របខណ្ឌ Premier League របស់ពួកគេនៅថ្ងៃអាទិត្យទី ១១ ខែសីហា២០១៩ខាងមុខនេះហើយ។