ហង្សក្រហម Liverpool បានទទួលបរាជ័យធ្ងន់ធ្ងរក្នុងលទ្ធផល ៣-0 សម្រាប់ការប្រកួតមិត្តភាពក្រោមថ្វីជើងក្រុម Napoli កាលពីថ្ងៃទី២៨ កក្កដា ២០១៩ ម្សិលមិញ គឺប្រមាណជារយៈពេល ៧ ថ្ងៃប៉ុណ្ណោះមុនពេលយុទ្ធនាការប្រកួតពានរង្វាន់បើករដូវកាល Community Shield ជាមួយក្រុមម្ចាស់ជើងឯក Premier League គឺក្រុមមេឃខៀវ Manchester City។

ការប្រកួតនៅ Murrayfield ទឹកដីរបស់ស្កុតឡេននេះខ្សែប្រយុទ្ធអ៊ីតាលី Lorenzo Insigne ជាអ្នកស៊ុតបញ្ចូលទីគ្រាប់ដំបូងបើកឆាកនៅនាទីទី១៨ និងបង្កើតឪកាសរកបានគ្រាប់បាល់ទី២(Assist)អោយមិត្តរួមក្រុម Milik បន្ថែមគ្រាប់បាល់ទី២ នៅនាទីទី២៩ មុនបញ្ចប់ការប្រកួតតង់ទី១។ ចូលដល់តង់ទី២ កីឡាករ Younes បន្ថែមគ្រាប់បាល់ទី៣ នៅនាទីទី៥២ បន្ទាប់ពី Insigne ជាអ្នកស៊ុតប៉ុន្តែអ្នកចាំទី Simon Mignolet ជួយសង្គ្រោះបាល់មិនបានល្អ។

Liverpool ម្ចាស់ជើងឯក Champion League បានព្យាយាមធ្វើការវាយបកវិញប៉ុន្តែមិនទទួលបានលទ្ធផលនោះទេ។វាជាបរាជ័យទី៤ ហើយសម្រាប់ក្រុមរបស់លោក Jurgen Klopp សម្រាប់ការប្រកួតមុនបើករដូវកាលដោយគ្មានស្គាល់ជ័យជំនះសោះ។ គួរបញ្ជាក់ថាកីឡាករវ័យក្មេង Harvey Elliott បានបង្ហាញខ្លួនជាលើកទី១ សម្រាប់ក្រុមបន្ទាប់ពីផ្លាស់ពីក្លឹប Fulham កាលពីព្រឹកថ្ងៃអាទិត្យ ប៉ុន្តែលទ្ធផលនេះជារឿងខកចិត្តមួយសម្រាប់អ្នកចាត់ការទូទៅអាឡឺម៉ង់ទៅវិញនៅ Edinburgh ទៅវិញ។

Liverpool vs Napoli 0-3 – Highlights & Goals