ក្រោយបង្ហាញទម្រង់លេងគួរអោយចាប់អារម្មណ៏សម្រាប់ជម្រើសជាតិអេហ្ស៊ីបនៅព្រឹត្តការណ៏ African Cup of Nations ក្លឹប​ទើប​នៅឡើងមកលេងនៅក្របខណ្ឌPremier League បានសម្រេចចុះហត្ថលេខាខ្សែប្រយុទ្ធ Mahmoud Hassan មានឈ្មោះ​ហៅក្រៅត្រូវបានគេស្គាល់ថា Trezeguet ពីក្លិប Kasimpasa ។

Aston Villa បានចំណាយប្រាក់ចំនួន ៨,៧៥ លានផោនសម្រាប់ Trezeguet ដែលបានបង្ហាញខ្លួន ៣ ដងនៅ World Cup ក្នុងឆ្នាំ ២០១៨ និងក្លាយជាសមាជិក ទី ៩ របស់ក្លឹបត្រៀមប្រកួតប្រជែងរដូវកាលថ្មី ។Trezeguet ស៊ុត​បញ្ចូល​ទី​គ្រាប់​បាល់​បើក​ឆាកអោយអេហ្ស៊ីបនៅឯក្របខ័ណ្ឌ Africa Cup of Nations កាលពីខែមិថុនានិងបង្ហាញខ្លួនបួនលើកស្របពេល​ម្ចាស់ផ្ទះ​បាន​ធ្លាក់ចេញនៅក្នុងវគ្គ ១៦ ក្រុមចុងក្រោយ។

កីឡាករវ័យ ២៤ ឆ្នាំរូបនេះបានស៊ុតបញ្ចូលទី ៩ គ្រាប់ផងដែរនៅក្នុងក្របខ័ណ្ឌកំពូល ទួរគីកាលពីរដូវកាលមុនដោយរកបាន ១៣គ្រាប់ក្នុងរដូវកាលដំបូងរបស់គេនៅ Kasimpasa ក្រោយខ្ចីជើងពីក្រុម Anderlecht នៅរដូវកាល២០១៨-២០១៩។
Aston Villa បានទទួលកៅអីឡើងមកលេងលីកកំពូលអង់គ្លេសក្រោយឆ្លងកាត់ វគ្គផ្តាច់ព្រ័ត្រ playoff ចុងក្រោយដោយផ្តួល Derby ក្នុងលទ្ធផល ២-១ នៅកីឡាដ្ឋាន Wembley កាលពីខែឧសភា២០១៩។