ការប្រកួតកំដៅសាច់ដុំមុនបើករដូវកាលសម្រាប់ព្រឹត្តការណ៏ International Champion Cup នៅសហរដ្ឋអាមេរិក នាកីឡាដ្ឋាន Metlife Stadium រដ្ឋ New Jersey ជាលើកដំបូង រវាងក្រុមរួមទីក្រុង At.Madrid និង Real Madrid បានបញ្ចប់ទៅក្នុង លទ្ធផល Real Madrid ៣:៧ At.Madrid កាលពីព្រឹកថ្ងៃសៅរ៏ទី ២៧ ខែកក្កដា ២០១៩ នេះ។

ក្រុមAt.Madridមានឪកាសរកបានគ្រាប់បាល់រហូតដល់ទៅ៦គ្រាប់នាំមុខមុនដោយកីឡាករDiego Costa រហូតដល់ទៅ៤គ្រាប់ នៅនាទីទី១, ១៩,៩២៨,៤៥និងនាទីទី៨ដោយកីឡាករJoao Felix ព្រមទាំង Vitolo នៅនាទីទី ៧០មុនពេលNacho Fernandez រកបានគ្រាប់បាល់ តាមពីក្រោយ១គ្រាប់នៅនាទីទី៥៩ និង Benzema នៅនាទីទី៨៥ និង Hernandezនៅនាទីទី៨៩។

មុនជំនួបនេះ សម្រាប់អ្នកចាត់ការរវាងក្រុមទាំងពីរគឺលោក Zinedine Zidane និងលោក Diego Pablo Simeone ធ្លាប់ដឹកនាំក្រុមជួបគ្នាចំនួន ៨ដងគ្រប់ក្របខណ្ឌប្រកួត និងមានកំនត់ត្រាReal Madridឈ្នះ ៣ លើកសម្រាប់គ្រូបង្វឹក បារាំងនិង ២ ដងសម្រាប់គ្រូបង្វឹកអាហ្សង់ទីនព្រមទាំងស្មើ៣ដង។