លោក Pep Guardiola គ្រូបង្វឹកក្រុម Manchester City បានផ្តល់ឪកាសឱ្យខ្សែបម្រើវ័យក្មេង Phil Foden បាន​បញ្ចេញសមត្ថភាពរយៈពេលមួយចំនួនបានច្រើនមុនបញ្ចប់ការប្រកួតនាពេលកន្លងមក ខណៈអ្នកចាត់ការសញ្ជាតិ​អេស្បាញ​រូបនេះបានបញ្ចេញមតិយល់ឃើញថាៈ កីឡាករវ័យ១៩ឆ្នាំរូបនេះ មានទេពកោសល្យបំផុតដែលគាត់ធ្លាប់បានជួប។

Fodenចូលលេងបាន ២៦ ប្រកួតកាលពីរដូវកាលចាស់និងស៊ុត បញ្ចូលទីបានចំនួន ៧ គ្រាប់ហើយ ជាថ្មីម្តង​ទៀតទោះ​បីជា​បង្ហាញខ្លួនក្នុងនាមកីឡាករបម្រុង អំឡុងពេលប្រកួតមុនបើករដូវកាល របស់ក្រុម Man City ក្នុងនាមជាកីឡាករ បម្រុង​ជាមួយនឹងក្រុម Kitchee របស់ហុងកុងកាលពីថ្ងៃពុធក៏រូបគេនៅតែបង្ហាញទម្រង់លេងបានល្អ។

លោក Guardiola ធ្លាប់បង្វឹកកីឡាករល្បីៗលំដាប់ពិភាពលោកដូចជា Lionel Messi, Neymar និង Robert Lewandowski អស់រយៈពេលជាច្រើនឆ្នាំប៉ុន្តែចាត់ទុកថាកីឡាករអង់គ្លេសអាយុក្រោម២១ឆ្នាំ (U21) អតីតគ្រូបង្វឹកBayern Munich និង Barcelona បានប្រាប់អោយដឹង ក្នុងសន្និសិទសារពត៌មានថាៈគាត់គឺជាកីឡាករដែលមានទេពកោសល្យបំផុតដែល ខ្ញុំធ្លាប់​បាន​ឃើញ។ ប៉ុន្តែបញ្ហាគឺយើងមិនទាន់បានសម្រេចចិត្ត១០០ភាគរយអោយគាត់ចាប់ផ្តើមក្នុងជម្រើសដំបូងទេ ព្រោះ​នៅ​ក្នុង​ក្រុមមានការ ប្រកួតប្រជែងតំណែងនិង មិនងាយស្រួលនោះទេប៉ុន្តែ គាត់ដឹងថាខ្ញុំមកទីនេះដើម្បីជួយគាត់ ។