លោក Zinedine Zidane គ្រូបង្វឹកក្រុម Real Madrid មានអារម្មណ៏ធុញថប់និងបានសម្តែងការព្រួយបារម្ភ អំពីបញ្ជីរបួស របស់កូនក្រុម មានការកើនឡើងស្របពេលការប្រកួតក្របខណ្ឌ La Liga (២០១៩-២០២០) ខិតជិតចូលមកដល់។សមាជិកថ្មីខ្សែការពារឆ្វេងFerland Mendy គឺជាកីឡាករចុងក្រោយដែលបានរងរបួសភ្នែក គោក្នុងការប្រកួតមុនបើក រដូវ កាល(Pre-season)នៅសហរដ្ឋអាមេរិក។

Mendy គឺជាសមាជិកទី៣បន្ទាប់ពីមិត្តរួមក្រុម Brahim Diaz រងរបួសភ្លៅ និង Marco Asensioរង របួសសរសៃ ពួរជង្គង់ នឹងត្រូវអវត្តមានរហូតដល់ទៅ ៩ ខែ ។អ្នកចាត់ការទូទៅសញ្ជាតិបារាំងលោក Zinidine Zidane បាន ប្រាប់ គេហទំព័រ Marca ថា :ខ្ញុំមិនទាន់បានគិតពី កីឡាកររូប ណា នឹង ជំនួស អវត្តមានAsensio នោះទេ បញ្ហារបួស របួស Asensio រងផលប៉ះពាល់ដល់ក្រុមរបស់យើងដូច្នេះ ក្រុមកំពុង រៀបចំ កីឡាករ ដែលកំពុងមាន វត្តមានហើយយើង​និងត្រល​ប់​ទៅទី​ក្រុងMadrid វិញ ។

លោក Zidane ដែលធ្លាប់បាននិយាយថាអតីតខ្សែប្រយុទ្ធរបស់ក្លឹប Gareth Bale បានចាកចេញពីក្លឹបនេះ មិនបាន ធ្វើការ​អត្ថាធិប្បាយទាក់ទងរឿងនោះនៅឡើយទេបើទោះបីជាក្រុមកំពុងជួប ស្ថានការណ៏ បែប នេះ។

Real Madrid បាន បរាជ័យ​ការប្រកួតរបស់ពួកគេនៅលើទឹកដីសហរដ្ឋអាមេរិកនាថ្ងៃសៅរ៍ នៅ ពេលជួបគូប្រជែងរួមទីក្រុង Atletico Madrid នៅ New Jersey ក្នុងលទ្ធផល ៣:៧ឯណោះ។