ខ្សែប្រយុទ្ធស្លាប Cristiano Ronaldo បានចាត់ចូលទៅក្នុងបញ្ជីឈ្មោះកីឡាករដែលបានផ្ញើរការជូនពរដល់កីឡាករខ្សែបម្រើ-ប្រយុទ្ធស្លាប Marco Asensio ក្រោយពីរូបគេបានជួបប្រទះនិងបញ្ហារបួសសរសៃពួរ ជង្គង់ក្នុងជំនួបផ្តួល Arsenal ក្នុងការប្រកួតពានរង្វាន់ International Champions Cup ជាមួយក្រុម Arsenal នៅយប់ថ្ងៃអង្គារ។

Asensio កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះត្រូវបានគេប៉ាន់ប្រមាណទុកជាមុនថា នឹងត្រូវអវត្តមានរហូតដល់រយៈពេល ៩ខែបន្ទាប់ពីរងរបួសនិងត្រូវធ្វើដំណើរវិលត្រលប់ពីការប្រកួតនៅសហរដ្ឋអាមេរិកវិញ។ ក្នុងអត្ថន័យដែលបានបង្ហោះនោះអតីតមិត្តរួមក្រុម Ronaldo បានសរសេរ Status លើបណ្តាញសង្គម Instagram ថាសូមរឹងមាំឡើងមិត្តសម្លាញ់របស់ខ្ញុំ និងព្រមទាំងបានបង្ហោះរួបថតរួមគ្នាកំលុងពេលលេងនៅឯក្លិប Real Madrid អមជាមួយផងដែរ។