Kylian Mbappe បានក្លាយជាគោលដៅធំបំផុតសម្រាប់ប្រធានក្លឹបអធិរាស Real Madrid​ លោក Florentino Perez សម្រាប់រដូវក្តៅក្រោយនេះដោយយោងគេហទំព័រ Independent បានចុះផ្សាយ។ ទោះបីជាយ៉ាងនេះក្តីក្រុមយក្សអេស្បាញក៏បានបញ្ជាក់ថាខ្សែប្រយុទ្ធក្លឹប PSG មានតម្លៃទីផ្សារនៅលើទីផ្សារថ្លៃជាង Neymar ស្របពេល Mbappe បានក្លាយជាគោលដៅខ្សែប្រយុទ្ធដ៏សំខាន់របស់ក្រុមបន្ទាប់ពីបាត់បង់កីឡាករ Cristiano Ronaldo កាលពីរដូវក្តៅមុន។

Real Madrid បានចុះហត្ថលេខានាំយកកីឡាករ Luka Jovic កាលពីរដូវក្តៅនេះពីក្រុម Frankfurt ហើយក្រុមមានជំនឿថាការនាំយក Mbappe និងបង្កើនលទ្ធភាពរកគ្រាប់បាល់អោយបានច្រើនមកវិញដូចដែលក្រុមធ្លាប់ធ្វើបានកំលុងវត្តមាន Cristiano Ronaldo។