បាល់ទាត់៖ ​ក្លិប​បាល់ទាត់​បិសាច​ក្រហម Manchester United បាន​ធ្លាក់​មកឈរ​លំដាប់​លេខ6 នៃ​តារាង​ក្លិប​កីឡា​ដែល​មានតំលៃ​បំផុត​លើ​លោក​ ចុះផ្សាយ​ដោយ​ទស្សនា​វ​ដ្តី Forbes ធ្លាប់តែ​ពីមុន​ឈរ​នៅ​លេខ2​។

​​បើ​តាម​ការ​ចុះ​ផ្សាយ​ចុងក្រោយ​នេះ Manchester United មាន​តំលៃ 3.81ពាន់​លាន​ដុល្លារ ខណៈ​ក្លិប​កីឡា​ដែល​ឈរ​លើ​គេ​គឺ​ក្លិប​បាល់បោះ​នៅ​ក្របខណ្ឌ NFL អាមេរិក Dallas Cowboys ដែល​មាន​តំលៃ​ដល់​ទៅ 5ពាន់​លាន​ដុល្លារ តាម​ពីក្រោយ​ដោយ​ក្លិប​បេ​ស្ប​ល​អាមេរិក​ដែរ New York Yankees ដែល​មាន​តំលៃ 4.6ពាន់​លា​ន​ដុល្លារ​។ ​ក្លិប​បាល់ទាត់ Real Madrid នៅ​ឈរ​លេខ3 មាន​តំលៃ 4.24ពាន់​លាន​ដុល្លា និង​លេខ4 Barcelona មាន​តំលៃ 4.02ពាន់​លាន​ដុល្លារ ខណៈ​លេខ​5 ​គឺ​ក្លិប​បាល់បោះ NBA អាមេរិក New York Knicks មាន​តំលៃ 4ពាន​លាន​ដុល្លារ​។

​​ក្នុង​លំដាប់ Top 10 ត​ពី​លេខ6 ទៅដល់​លេខ 10 សុទ្ធ​តែ​ជា​ក្លិប​កីឡា​នៅ​អាមេរិក​មាន​ក្រប​ខណ្ឌ NFL, NBA និង MLB​។ ដោយឡែក​ក្លិប​បាល់ទាត់​ធំៗ​ផ្សេងទៀត​ដូចជា Manchester City ឈរ​នៅ​លេខ25 មាន​តំលៃ 2.69ពាន់​លាន​ដុល្លារ តាម​ពីក្រោយ​ដោយ Chelsea លេខ32, Arsenal លេខ42 និង Liverpool លេខ45៕

​អត្ថបទ​៖​នាង សុភា​វុ​ធ Credit: BTV