ការរងរបួសសរសៃពួរជង្គង់ របស់ Marco Asensio កំលុងពេលប្រកួតជាមួយក្រុមកាំភ្លើងធំ Arsenal អាចធ្វើអោយក្លឹប Real Madrid និងត្រូវផ្លាស់ប្តូរផែនការមួយចំនួនមុនពេលរដូវកាល La liga ចាប់ផ្តើម ។កីឡាករអន្តរជាតិអេស្ប៉ាញរូបនេះគឺជាជម្រើសទី ១ របស់គ្រូបង្វឹក Zinedine Zidane ដែលត្រៀមផ្តល់អោយរូប គេបំពេញតួនាទីនៅផ្នែកខាងស្តាំនៃតំបន់ប្រយុទ្ធសម្រាប់រដូវកាល២០១៩-២០២០នេះ។

ប៉ុន្តែក្រោយពីរងរបួសក្នុងការប្រកួត International Champion Cup រូបគេទំនងជាត្រូវខកខានបង្ហាញខ្លួននៅ រដូវកាលថ្មីទាំងស្រុង ខណៈពេលក្លឹបកំពុងសម្លឹងមើលបេក្ខភាពដើម្បីនាំយកកីឡាករថ្មីមកជំនួសឱ្យ Asensio និងត្រៀមបិទផ្លូវអោយ Arsenal ចុះហត្ថលេខាខ្សែបម្រើ Lucas Vazquez ។

ផ្ទុយទៅវិញ Zinidine Zidane គ្រូបង្វឹកអន្តរជាតិបារាំងរូបនេះ នៅតែកំពុងរង់ចាំយ៉ាងអត់ធ្មត់សម្រាប់ការចង់ផ្ទេរ Paul Pogba ពីក្រុម Manchester United ក្នុងរង្វង់ទឹកប្រាក់ចំនួន ១៨០ លានអឺរ៉ូ បើទោះបីក្រុមបានវិនិយោគលើទីផ្សារទិញដូរកីឡាករនូវទឹកប្រាក់រហូតដល់ទោ ២៩៨លានអឺរ៉ូរួចទៅហើយក្តី។