កីឡាករ John Stones បាននិយាយថារូបគេត្រៀមខ្លួនរួចរាល់ហើយដើម្បីប្រជែងយកតួនាទីជម្រើស១១នាក់ដំបូងជាមួយក្រុមមេឃខៀវ Manchester City ក្រោយពីមិនបានជាប់ឈ្មោះក្នុងជម្រើសរបស់គ្រូបង្វឹកអេស្បាញលោក Pep Guadio កាលពីរដូវកាលមុន។ Stones បង្ហាញខ្លួនជម្រើសដំបូងបាន២០ដងនៅក្របខណ្ឌ Premier League តែក្រុមនៅតែអាចរក្សាតំណែងជើងឯកបាន។

អំឡុងពេលនៃការយុទ្ធនាការប្រកួតប្រជែងដ៏ស្វិតស្វាញមុនបញ្ចប់រដូវកាលដើម្បីលើកពានរដូវកាល(២០១៨-២០១៩) Stones នៅតែបន្តជាកីឡាករបម្រុងខណៈលោក Guardiola ដាក់កីឡាករ Vincent Kompany ក្នុងជំនួបផ្តួល Leicester City ១:0(នៅសប្តាហ៏ទី៣៧) ។

Stones ក៏បានបង្ហាញទម្រង់លេង មិនបានល្អផងដែរសម្រាប់អង់គ្លេស ចាញ់ហូឡង់ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រមុនពេលផ្តួលក្រុមជម្រើសជាតិស្វីសដើម្បីដណ្ដើមតំណែងលេខ៣។ ផ្ទុយទៅវិញអតីតមិត្តរួមក្រុម Kompany ក្រោយផ្លាស់ទៅធ្វើជាប្រមុខដឹកនាំក្រុម Anderlecht បានបើកទ្វារចំហរសំរាប់ Stones ចូលទៅកាន់តួនាទីនេះវិញ បន្ទាប់ពីក្លឹបនៅមិនទាន់ទិញបានខ្សែការពារកណ្តាលរូបណាយកមកជំនួសរូបគេឡើយ។