ខ្សែបម្រើ Xavi Simons វ័យ ១៦ឆ្នាំ ចុះហត្ថលេខាជាមួយនឹងក្លិប Paris Saint-Germain ក្រោយចាកចេញពីក្លិប Barcelona។ យុវជនមានទេពកោសល្យរូបនេះ បានចូលរួមហ្វឹកហាត់ជាមួយក្លឹបកាលពី ៩ឆ្នាំមុន និងត្រូវបានចាត់ទុកជាទំពាំងស្នងប្ញស្សីឆ្នើមវ័យក្មេងបំផុតរបស់ក្លិបកាតាឡាន។

ទោះជាយ៉ាងណាកីឡាករអន្តរហូឡង់រូបនេះបានសំរេចចិត្តមិនបន្តកិច្ចសន្យារបស់គាត់ជាមួយម្ចាស់ជើងឯក La Liga និងបានចុះកិច្ចសន្យាជាមួយក្រុមម្ចាស់ជើងឯក Ligue១ រហូតដល់ឆ្នាំ២០២២។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Tweeter ស៊ីម៉ូនបាននិយាយថា: ទោះបីជាខ្ញុំមានអាយុទើបតែ ១៦ឆ្នាំក៏ដោយតែខ្ញុំនៅតែមានអារម្មណ៍ស្រឡាញ់ អ្នកគាំទ្ររាប់រយពាន់នាក់ដែលបានឱ្យខ្ញុំរីកចម្រើននៅកីឡាដ្ឋាន Camp Nou។