​ក្រុម​តោ​ខៀវ Chelsea របស់ Frank Lampard បាន​យកឈ្នះ​ការប្រកួត​មិត្តភាព​ពាន Rakuten Cup លើ Barcelona ២-១ នៅ​លើ​ទឹកដី​ជប៉ុន​។ ​ការប្រកួត​នៅ​កីឡដ្ឋាន Saitama ទីក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន Tammy Abraham និង Ross Barkley រក​បាន​ម្នាក់ 1​គ្រាប់ ខណៈ Ivan Rakitic​ តប​បាន​មួយ​គ្រាប់​ចុង​ក្រោយ​ក្នុង​ម៉ោង​បង្គ្រប់​។

​​Barcelona ក៏បាន​ដាក់​កីឡាករ​ចំណូល​ថ្មី Antoine Griezmann ​ចូល​លេង​ផង​ដែរ​។ ​អតីត​ខ្សែប្រយុទ្ធ​របស់ Atletico Madrid ផ្ទេរ​មក​ក្នុង​តំលៃ ១២០លាន​អឺរ៉ូ​រូប​នេះ​ក៏បាន​បង្ហាញ​ទំរង់​លេង​ល្អ​ដែរ ដោយ​សហការ​នា​ល្អជា​មួយ Ousmane Dembele​ តែ​ធ្វើ​អ្វី​អ្នកចាំទី Kepa​ បាន​។ ​Frank Lampard ក៏បាន​ដាក់​កីឡាករ​ចំណូល​ថ្មី Ivan Perisic ​ចូល​លេង​ផង​ដែរ​។​​

ដោយឡែក Barcelona មិនទាន់​អស់​ការប្រកួត​នៅ​ទឹកដី​ជប៉ុន​ឡើយ​ ដោយ​នឹង​ត្រូវ​ប្រកួត​នៅ​ថ្ងៃ​សៅរ៍​នេះ​ជួប​ជាមួយ Vissel Kobe ដែល​ប្រមូល​ផ្តុំ​ដោយ​អតីត​កីឡាករ Barcelona ដូចជា Andres Iniesta, David Villa និង Sergi Samper ជាដើម​។ ​Rakuten​ គឺជា​ក្រុម​ពាណិជ្ជកម្ម​អន​ឡាញ​ធំ​មួយ​នៅ​ជប៉ុន បាន​ក្លាយ​ជា​ដៃគូ​ឧបត្ថម្ភ​ធំ​របស់ Barcelona កាលពី​ឆ្នាំ2017៕