ក្លិប​បាល់ទាត់​អេ​ស្ប៉ា​ញ Real Betis​ បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​ ក្នុង​ការ​នាំ​យក​កីឡាករ​បារាំង Nabil Fakir ពីក្លិប​បារាំង Olympique Lyon ហើយក្នុង​តំលៃ ២០លាន​អឺរ៉ូ​។ ​កីឡាករ​វ័យ 26ឆ្នាំ​រូប​នេះ​នៅសល់​កិច្ចសន្យា​ ១ឆ្នាំ​ទៀត​ជាមួយ Lyon ខណៈ​ការ​ចរចា​បន្ត​កិច្ចសន្យា​កាលពី​ឆ្នាំ មុន​មិន​ឈាន​ដល់​កិច្ចព្រមព្រៀង​នឹង​គ្នា ខណៈ​ដែល Fakir ចង់​ផ្លាស់ប្ដូរ​បទពិសោធន៍​ថ្មី​នៃ​អាជីព​បាល់ទាត់​។

​​Liverpool ក៏​ធ្លាប់​បាន​ចែចង់​ម្ចាស់​ជ័យ​លាភី World Cup 2018 ជាមួយ​បារាំង​រូប​នេះ​ដែរ​តែ​មិនបាន​សំរេច ខណៈ​ដែល Juventus ​និង Arsenal ក៏​ព្យាយាម​ដែរ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​។

រំលឹក​ថា ​រដូវ​កាល ​២០១៨-២០១៩ កន្លងទៅ Nabil Fakir បង្ហាញខ្លួន​អោយ Lyon បាន ២៩ប្រកួត​នៅ​ក្រប​ខណ្ឌ​បារាំ​អ Ligue 1 ស៊ុត​បញ្ចូល​ទី​បាន ៩គ្រាប់​ និង​បញ្ជូន​បាល់​បាន ៧លើកជួយ Lyon បាន​លេខ​៣ ក្នុង​តារាង​។ បើ​សរុប​រយៈពេល 6ឆ្នាំ​នៅ​ជាមួយ Lyon, Nabil Fakir បង្ហាញខ្លួន​សរុប ១៨០ប្រកួត ស៊ុត​បញ្ចូល​ទី​បាន ៦៨គ្រាប់ ​តែ​មិនដែល​ឈ្នះ ពានរង្វាន់​ណាមួយ​ឡើយ​ជាមួយ Lyon៕
Via: Bayon.com