យោងគេហទំព័រ Goal បានចុះផ្សាយថាមូលហេតុដែលខ្សែបម្រើ Ander Herrera ចាកចេញពីក្លឹប Manchester United ទៅចូលរួមជាមួយក្លឹប PSG គឺពាក់ព័ន្ធទៅនិងលក្ខណ្ឌនៃការបន្តកិច្ចសន្យាថ្មីត្រូវបរាជ័យ ដោយផ្អែកទៅលើការទាមទារប្រាក់ឈ្នួលដ៏ខ្ពស់មួយ បន្ទាប់ពីកីឡាករដែលឈរនៅលេខរៀងទី១ សម្រាប់កីឡាករដែលមានប្រាក់ពលកម្មថ្លៃបំផុតគឺ Alexis Sanchez។

Herrera ខ្សែបម្រើអន្តរជាតិអេស្បាញរូបនេះបានស្នើសុំក្លឹបផ្តល់នូវតម្លៃកិច្ចព្រមព្រៀងថ្មីមួយជាមួយប្រាក់ពលកម្ម ៣៥0,000ផោនក្នុងមួយសប្តាហ៍ពោលគឺមានតម្លៃបន្ទាប់ពីប្រាក់បៀរវត្សប្រចាំសប្តាហ៏របស់ Alexis Sanchez ដែលមានតម្លៃរហូតដល់ទៅ ៣៩0,000ផោន។ ប្រភពខាងលើបន្តថាៈ ក្លឹប បនបដិសេធមិនឆ្លើយតបនឹងការទាមទាររបស់ Herrera ស្របពេលក្រុមកំពុងស្វែងរកវិធីបញ្ចប់កិច្ចសន្យា Alexis Sanchez ដែលទទួលប្រាក់ឈ្នួលខ្ពស់ ប៉ុន្តែមិនបានបង្ហាញទម្រង់លេងអោយដូចតម្លៃខ្លួននោះឡើយ។

មួយវិញទៀតហេតុផលចំាបាច់ដែលខ្សែបម្រើវ័យ ២៩ឆ្នាំ បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៥ឆ្នាំជាមួយ PSG និងធ្វើអោយរូបគេមានសុពលភាពលេងអោយក្លឹបដល់ឆ្នាំ២០២៣ ដែលផ្ទុយពីគោលការណ៏ក្លឹប Manchester United មិនមានគម្រោងផ្តល់កិច្ចសន្យារយៈពេលវែងសម្រាប់កីឡាករដែលមានវ័យក្បែរ ៣០ឆ្នាំដូច Herrera នោះឡើយ។