ខ្សែបម្រើ-ប្រយុទ្ធ Alexis Sanchez របស់ក្រុមបិសាចក្រហម Manchester United បានរងរបួសសរសៃពួរនៅការប្រកួតវគ្គផ្តាច់ព្រ័ត្រជ្រើសយកលេខ៣ (Playoff)នៅក្របខ័ណ្ឌ Copa America ក្រោយចាប់ផ្តើមប្រកួតបាន ១៧នាទីកាលពីថ្ងៃទី៧ កក្កដា ២០១៩នេះ នៅទីក្រុង Sao Paulo។ ការរងរបួសរបស់ Sanchez បាននាំអោយអាហ្សង់ទីនទទួលជ័យជំនះ ២-១ បើទោះបីជាប្រធានក្រុម Lionel Messi ត្រូវបានបណ្តេញចេញនៅនាទីទី៣៨។

កីឡាករវ័យ ៣០ឆ្នាំរូបនេះមិនទទួលបានជោគជ័យនោះទេ បើទោះបីជាមានប្រាក់ឈ្នួលច្រើនបំផុតនៅ Old Trafford ចាប់តាំងផ្លាស់មកពីក្រុម Arsenal កាលពីខែមករា ឆ្នាំ២០១៨ ហើយក៏មិនត្រូវបានសង្ឃឹមថានឹងមានវត្តមាននៅក្នុងការធ្វើដំណើរទស្សនកិច្ចប្រកួតមុនបើករដូវកាលរបស់ក្លឹបឡើយ។

ក្រុមបិសាចក្រហម Man United បានចាប់ផ្តើមចេញដំណើរទៅកាន់ប្រទេសអូស្ត្រាលីកាលពីថ្ងៃអាទិត្យស្របពេល Man Utd និងចាប់ផ្តើមប្រកួតយុទ្ធនាការក្របខ័ណ្ឌ Premier League របស់ពួកគេប្រឆាំងនឹងតោខៀវ Chelsea នៅថ្ងៃទី១១ ខែសីហា ២០១៩ខាងមុខនេះ។