Paris St-Germain បានចុះហត្ថលេខាលើខ្សែបម្រើ Ander Herrera ក្នុងកិច្ចសន្យារយៈពេលប្រាំឆ្នាំក្រោយពីរូបគេបញ្ចប់កិច្ចសន្យាជាមួយ Manchester United។ កីឡាករសញ្ជាតិអេស្ប៉ាញវ័យ ២៩ឆ្នាំរូបនេះ បានចូលរួមជាមួយនឹងម្ចាស់ជើងឯកបារាំង Ligue១ ដោយឥតគិតថ្លៃ បន្ទាប់ពីចំណាយពេលប្រាំរដូវកាលនៅទឹកដី Old Trafford ក្រោយបរាជ័យលើការបន្តកិច្ចសន្យាថ្មីជាមួយក្លឹប។

ខ្សែបម្រើកណ្តាលរូបនេះធ្លាប់បង្ហាញខ្លួនអោយជម្រើសជាតិ២ដងក្រោយផ្ទេរពីក្រុម Bilbao មក Premier League កាលពីឆ្នាំ២០១៤ ក្នុងតម្លៃ ២៩លានផោន។ Herrera ស៊ុតបាល់បញ្ចូលទីចំនួន ២០គ្រាប់និង Assist ២៧លើកក្នុងការបង្ហាញខ្លួន ១៨៧លើកសម្រាប់ក្រុម ហើយជួយក្លឹបលើកពាន FA Cup League Cup និង Europa League។ ក្រោយបញ្ចប់ការចុះហត្ថលេខាផ្ទេរជាផ្លូវការ Herrera បាននិយាយថា: Paris St-Germain គឺជាក្លឹបដ៏អស្ចារ្យ ។