ក្រោយពី Frank Lampard បានចាកចេញទៅដឹកនាំ Chelsea ក្រុម Derby County បានសម្រេចតែងតាំងអតីតគ្រូបង្វឹក PSV លោក Phillip Cocu ជាគ្រូបង្វឹកថ្មីដើម្បីដឹកនាំក្រុមបន្ត។

អតីតខ្សែបម្រើអង់គ្លេស Lampard បានបង្ហាញខ្លួនជាផ្លូវការក្នុងនាមជាអ្នកចាត់ការថ្មីក្រុម Chelsea កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីចំណាយពេល ១រដូវកាលដំបូងគួរអោយចាប់អារម្មណ៏ក្នុងការដឹកនាំក្រុម Derby បើទោះបីជាបានត្រឹមជួយក្រុមឈានដល់វគ្គផ្តាច់ព្រ័ត្រ ប៉ុន្តែចាញ់ក្រុម Aston Villa ២-១ និងខកខានឪកាសឡើងមកលេងនៅក្របខណ្ឌ Premier League រដូវកាលថ្មីនេះក៏ដោយ។

Cocu អតីតកីឡាករក្រុមជម្រើសជាតិហូឡង់ និង គ្រូបង្វឹកក្លឹប Fenerbahce លោក Cocu បានចុះ កិច្ចសន្យារយៈពេលបួនឆ្នាំនៅទឹកដី Pride Park ក្រោយពីធ្លាប់ទទួលជោគជ័យដឹកនាំ PSV កាលពីឆ្នាំ ២០១៣ ហើយធ្លាប់ជួយក្លឹបលើកពានលីកកំពូលហូឡង់ Eredivisie បីដង មុនពេលចេញទៅដឹកនាំក្លឹបតួកគីនៅឆ្នាំ ២០១៨ ។

ក្រោយផ្លាស់ទៅ ដឹកនាំក្លឹប Fenerbahce លោកCocu មិនទទួលបានជោគជ័យនោះទេ ក្រោយពី១៦ប្រកួតស្គាល់ជ័យជំនះតែ៤ដង លោកត្រូវបានក្លឹបបញ្ចប់តួនាទី កាលពីខែតុលាឆ្នាំ ២០១៨។