លោកគ្រូបង្វឹក Jose Mourinho បានច្រានចោលឱកាសដើម្បីទៅដឹកនាំក្លឹប Guangzhou Evergrande ដោយហេតុផលគ្រួសារ ទោះបីជាក្លឹបចិនហ៊ានផ្តល់លុយច្រើនសន្ធឹកសន្ធាប់ប៉ុណ្ណាក៏ដោយ។ នេះបើតាម The Guardian។
គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះបានបាត់បង់ការងារចាប់តាំងពី Manchester United បណ្តេញចេញពីក្លឹបនៅពាក់កណ្តាលខែធ្នូ។ នៅទឹកដី Old Trafford លោកទទួលបានប្រាក់បៀវត្សរ៍ប្រចាំឆ្នាំប្រមាណ ១៥ លានផោន (១៨,៨ លានដុល្លារ) ក្នុងមួយឆ្នាំ។
The Guardian បានរាយការណ៍ថាបើ Mourinho យល់ព្រមទៅដឹកនាំនៅចិន នោះក្លឹបកំពូលលុយដែលមានមូលដ្ឋាននៅខេត្តក្វាវចូវនឹងហ៊ានឲ្យលើសប្រាក់បៀវត្សរ៍នៅ Man Utd ឆ្ងាយ។ ប៉ុន្តែប្រភពខាងលើមិនបានបញ្ជាក់ចំនួនទឹកប្រាក់ជាក់លាក់នោះទេ។
អតីតគ្រូបង្វឹក Porto, Chelsea, Inter Milan, Real Madrid និង Man Utd បានជួយក្លឹបឈ្នះពានធំៗជាង២០ រួមមាន៖ Champions League ២លើក Premier League ៣លើក Serie A ២លើក និង ពានរង្វាន់ជាច្រើនទៀតនៅក្របខ័ណ្ឌលីគកំពូល៤ផ្សេងគ្នា៕
លោក Jose Mourinho បានច្រានចោលឱកាសដើម្បីទៅដឹកនាំក្លឹប Guangzhou Evergrande
អត្ថបទទាក់ទង