អតីតខ្សែប្រយុទ្ធរបស់ក្លិប Bayern Munich និងខ្សែបម្រើស្លាបក្លិប Chelsea លោក Arjen Robben បានចូលនិវត្តន៍នៅក្នុងវ័យ ៣៥ឆ្នាំ។ អតីតកីឡាករអន្តរជាតិហូឡង់ដែលកិច្ចសន្យារបស់ Bayern បានផុតកំណត់នៅខែមិថុនាបានសម្រេចចិត្តធ្វើបែបនេះក្រោយរងការរំខានញាំញីដោយសាររបួសកាលពីរដូវកាលមុន។

Robben អតីតកីឡាករ PSV បានចាប់ផ្តើមអាជីពជាមួយ ក្រុមហូឡង់ FC Groningen កាលពី ១៩ឆ្នាំមុន។នៅក្នុងអាជីព Robben បានឈ្នះពានរង្វាន់ Bundesliga ចំនួន ៨ និង Champions League ក្នុងឆ្នាំ ២០១៣ជាមួយ Bayern Munich និង Premier League ជាមួយ Chelsea នៅក្នុងឆ្នាំ ២០០៥ និង ២០០៦ ។

ខ្សែបម្រើស្លាបជំនាញជើងឆ្វេង Robben ក៏បានចូលរួមជាមួយក្រុម Real Madrid ក្នុងឆ្នាំ២០០៧ និងជួយឱ្យពួកគេឈ្នះពានរង្វាន់ La Liga ក្នុងរដូវកាលដំបូងរបស់គាត់មុនពេលចូលរួមជាមួយក្លឹប Bayern Munich នៅរដូវកាល ២០០៩-២០១០ រហូតដល់ពេលចូលនិវត្តន៏។

សម្រាប់ក្រុមជម្រើសជាតិហូឡង់ Robben បង្ហាញខ្លួនបាន ៩៦ប្រកួត និងជួយក្រុមរហស្សនាមបិសាចទឹកក្រូចជាម្ចាស់ជើងឯករង World Cup ក្នុងឆ្នាំ២០១០ ក្រោយចាញ់អេស្ប៉ាញនៅវគ្គផ្តាច់ព្រ័ត្រក្នុងនាមអាហ្វ្រិកខាងត្បូងជាម្ចាស់ផ្ទះ។