ក្រុមហង្សក្រហម Liverpool បានត្រៀមរួចរាល់ក្នុងការផ្តល់សំណើរនៅតម្លៃខ្លួន ៨០លានយូរ៉ូដល់កីឡាករ Nicolas Pepe របស់ក្រុម Lille សម្រាប់កីឡាករអន្តរជាតិកូឌីវ័រវ័យ ២៤ឆ្នាំរូបនេះ។លោក Jurgen Klopp ក្រោយពីទទួលបានជ័យជម្នះដឹកនាំ Liverpool នៅក្នុងក្របខ័ណ្ឌ Champions League អ្នកចាត់ការទូទៅសញ្ជាតិអាឡឺម៉ង់ចង់ពង្រឹងទម្រង់លេងរបស់ក្រុមបន្ថែមទៀត ក្រោយចូលមកដឹកនាំក្រុមរយៈពេល ៤ឆ្នាំនេះ។

យោងគេហទំព័រ L’Equipe បានអោយដឹងថាលោក Klopp បានកំណត់គោលដៅលើខ្សែប្រយុទ្ធឆ្នើមរូបនេះក្រោយពី Pepe បានបង្ហាញទម្រង់លេងដ៏អស្ចារ្យជាមួយនឹងក្រុមនៅលីកកំពូលបារាំង Lille ដោយរកបាន ២២គ្រាប់ និងAssist បាន ១១គ្រាប់នៅក្របខណ្ឌ Ligue១ និងជួយឱ្យក្រុមរបស់លោក Christophe Galtier បញ្ចប់ក្នុងចំណាត់ថ្នាក់ទី២ រដូវកាល ២០១៨-២០១៩នៅពីក្រោយ PSG មានន័យថាពួកគេបានចូលលេងក្នុងក្របខ័ណ្ឌ Champions League នៅរដូវកាលថ្មីផងដែរ។

Pepe ត្រូវបានគេរំពឹងថានឹងចាកចេញពីក្លឹបនាពេលខាងមុខនេះខណៈក្រុម PSG, Manchester United និង Bayern Munich ក៏ចាប់អារម្មណ៏ចង់បានរូបគេមករួមក្រុមដូចគ្នា។ប្រសិនជា Pepe ផ្លាស់ទៅកីឡាដ្ឋាន Anfield របស់ Liverpool គឺជាការបិទផ្លូវខ្សែប្រយុទ្ធ Gareth Bale, Paulo Dybala និង Mane ដែលមានទំនាក់ទំនងក្នុងការផ្លាស់ មកក្លឹបនេះផងដែរ។`