ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​កីឡាករ Lionel Messi បាន​បង្ហើប​ប្រាប់​សារព័ត៌មាន TyC Sports ថា កូន​ប្រុស​កណ្ដាល​របស់​ខ្លួន​ Mateo ជួនកាល​អបអរ​គ្រាប់បាល់​របស់​ក្លឹប​ Real Madrid ដើម្បី​ធ្វើ​ឲ្យ​កូន​ច្បង​របស់​ខ្លួន Thiago ខឹង​ទៀត​ផង។ Messi បាន​និយាយ​ថា​៖ ” Mateo ចូលចិត្ត​អាវ​គ្រប់​ក្រុម​ ហើយ​គេ​ក៏​ពាក់​អាវ​ទាំង​នោះ​ដែរ។ លើក​មុន​ពេល​យើង​លេង​ Playstation គេ​ប្រាប់​ខ្ញុំ​ថា ប៉ា​! ខ្ញុំ​នឹង​យក Liverpool ក្លឹប​ដែល​យក​ឈ្នះ​ប៉ា​ឯង​!” ។

Messi និង​កូន​ប្រុស​ទាំង​ ២​រូប​ កាល​ពី​ឆ្នាំ២០១៧

ខ្សែ​ប្រយុទ្ធ​ក្លឹប​ Barcelona រូប​នេះ​បាន​យល់​ថា កូន​ប្រុស​កណ្ដាល​របស់​គេ យល់​បាន​តិច​ៗ តែ​អត់​ទាន់​ដឹង​ខុស​ត្រូវ​ទេ។ “ដូច​កាល​យើង​ចាញ់ Valencia គេ​និយាយ​ថា Valencia យក​ឈ្នះ​ប៉ា​ឯង ” Messi បាន​បញ្ជាក់។

Messi បាន​បន្ត​ថា​៖ ” ពេល​គេ​មើល​ទូរទស្សន៍ ហើយ​ក៏​អបអរ​គ្រាប់​បាល់​របស់​ Real Madrid ដើម្បី​ឌឺដង​បង​ប្រុស​របស់​គេ ” ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Messi នៅ​ពេល​នេះ​ដែរ​ មាន​កូន​ចំនួន ៣​នាក់ ដោយ​ប្រុស​ទាំង​បី ដែល​ក្នុង​នោះ Thiago Messi មាន​អាយុ​ ៦​ឆ្នាំ Mateo Messi មាន​អាយុ ៣​ឆ្នាំ និង​Ciro Messi មា​នអាយុ​មួយ​ខួប៕