សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុបបានសម្រេចផ្តល់បាល់ល្អបំផុតនៅក្របខណ្ឌ Champion League រដូវកាល(២០១៨-២០១៩) ដល់ខ្សែប្រយុទ្ធ Lionel Messi ក្រោយសម្រេចជាឯកច្ឆ័ន្ធបន្ទាប់ពីការបោះឆ្នាត ខណៈកីឡាករជម្រើសជាតិអាហ្សង់ទីនរូបនេះជាបេក្ខភាពប្រជែងពានបាល់មាស Ballon d’Or ផងដែរ។

បន្ទាប់ពីត្រូវបានជាប់ឈ្មោះនៅក្នុងបញ្ជីកីឡាករល្អបំផុត ១១នាក់នៅ ក្របខ័ណ្ឌ Champions League និងបានបញ្ចប់ក្នុងនាមជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេក្នុងយុទ្ធនាការនេះដោយរកបាន ១២គ្រាប់ ហើយគ្រាប់គាត់ល្អបំផុតនោះគឺនៅពេលដែលរូបលោកស៊ុតបញ្ចូលទីក្រុម Liverpool ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនាកីឡាដ្ឋាន Camp Nou នៅនាទី៨១ ខណៈក្រុម Barcelona ផ្តួលក្រុម ភ្ញៀវ Liverpool ក្នុងលទ្ធផល ៣:0។

ប្រភព៖ sport-english